ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកល​វិទ្យាល័យ​ល្បី​ៗ​ចិន​ សហការ​ PPIU​ តាំង​ពិ​ព័រណ៌​អប់រំ​ការ​សិក្សាសម្រាប់​​និស្សិត​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ដើម្បី​ភាព​សា​ស្រួល​ក្នុង​ជ្រើសរើស​ក្នុង​ការ​សិក្សានៅ​ប្រទេស​ចិន សាកល​វិទ្យាល័យ​ល្បី​ៗ​របស់​ចិន​ចំនួន​៩ ​សហ​​ការ​ជា​មួយ​សាកលវិទ្យា​ល័យ​ភ្នំពេញ​អន្តរជាតិ​ (PPIU) ​បាន​តាំង​ពិ​ពរ​ណ៍​អប់រំ​ការ​សិក្សា​ជា​ច្រើន​កន្លែង​នៅ​ប្រទេស​ចិន​ ។

​រាជធានី​ភ្នំពេញ​ ៖ ​ដើម្បី​ភាព​សា​ស្រួល​ក្នុង​ជ្រើសរើស​ក្នុង​ការ​សិក្សានៅ​ប្រទេស​ចិន សាកល​វិទ្យាល័យ​ល្បី​ៗ​របស់​ចិន​ចំនួន​៩ ​សហ​​ការ​ជា​មួយ​សាកលវិទ្យា​ល័យ​ភ្នំពេញ​អន្តរជាតិ​ (PPIU) ​បាន​តាំង​ពិ​ពរ​ណ៍​អប់រំ​ការ​សិក្សា​ជា​ច្រើន​កន្លែង​នៅ​ប្រទេស​ចិន​ ។

​សាស្ត្រាចារ្យ ហ៊ិ​ន សំអាត​ សាកលវិទ្យា​ធិ​ការ​នៃ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​តាំង​ពិ​ព័រណ៍ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា​ នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរ​ជា​តិ មាន​ការ​តាំងពិព័រណ៍​អប់​រំ​ថ្ងៃនេះ​ មាន​សារសំខាន់​ណាស់​សម្រាប់​សិស្ស និស្សិត​កម្ពុជា ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ល្បី​ៗ​នៅ​សា​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​។

លោ​កថា ​បច្ចុប្បន្ន​នេះ​ និស្សិត​ទាំងអស់​ ត្រូវ​បាន​មានចំណេះ​ដឹង​គ្រាប់​គ្រាន់​សម្រាប់​ប្រលូក​ចូល​ទីផ្សារ​ការងារ​ពិសេស​នោះ​ ទី
ផ្សា​រសេច​ដ្ឋ​កិច្ច​អាស៊ាន​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ចុងខែ​ធ្នូ​ខាង​មុខ​នេះ​ ។ សិស្ស-និស្សិត ​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ទាំង​ថ្នាក់បណ្ឌិត​អនុ​ប​ណ្ឌិត​នៅ​ប្រទេស​ចិន ​អាច​ធ្វើការ​ទំនាក់ទំនង​ជាមួយ​សាកល​វិទ្យាល័យ​ ដែល​ដាក់​តាំង​បង្ហាញ​នៅ​ទី​នេះ​តែ​ម្តង ។

លោក​គូសសបញ្ជាក់​ថា​ ​បច្ចុប្បន្ន​បច្ចេកទេស​វិទ្យា​មាន​ភាគី​រីកចម្រើន​​ដែល​ធ្វើ​សេដ្ឋកិច្ច​មាន​ភាព​ជឿនលឿន ហើយ​ជា​សក្ខី​ភាព​​មួយ​ក្នុង​ការ​ដាស់តឿន​ដល់​សិស្ស និស្សិត​ទាំងអស់​ ក្នុង​ការ​ពង្រឹង​ព​ង្រីក​ចំណេះដឹង​របស់​ខ្លួន​ផង​ដែរ​ ។ ​សហគមន៍​អាស៊ាន​នឹង​​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៣១ ​ធ្នូ ​ខាង​មុខ​នេះ ​។ ជាមួយ​គ្នា​នោះ​ដែរ​ ប្រមុខ​រដ្ឋាភិបាល​ ក៏​ដូច​ជា​ប្រទេស​ទាំង​ផ្សេង​ទៀត ​ជា​សមាជិក​អាស៊ាន​បាន​ឯក​ភាព​ព្រមព្រៀង​គ្នា​លើ​​សសរ​ស្តម្ភចំនួន​៣ គឺ​ទី​១-សន្តិសុខ​សុវត្ថិភាព​សង្គម ទី​២-សមា​ហរណ​សេដ្ឋកិច្ច​ពី​គ្នា​ទៅ​វិញ​ទៅ​មក ទី​៣-ការ​រួម​រស់​សុខ​ដុមរ​នា​ជាមួយ​គ្នា​នៃ​វប្បធម៌​របស់​សមាជិក​អាស៊ាន ។