ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រួត​ថៃ​ចូល​និវត្តន៍​ម្នាក់​ដេក​ស្លា.ប់​នៅ​បន្ទប់​ក្នុង​នៅ​កាស៊ីណូ​ផ្កាយ​៥

8 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ បុរស​ជនជាតិ​ថៃ​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​បន្ទប់​ជួល​មួយ​ក្នុង​កាស៊ីណូ​ផ្កាយ​5 ស្ថិត​ក្នុងភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ សង្ស័យ​ដោយសារ​ជម្ងឺ​គាំងបេះដូង ។

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ជនជាតិ​ថៃ​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​បន្ទប់​ជួល​មួយ​ក្នុង​កាស៊ីណូ​ផ្កាយ​5 ស្ថិត​ក្នុងភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ សង្ស័យ​ដោយសារ​ជម្ងឺ​គាំងបេះដូង ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ជេន សេ​ធី​សា​រាំង អាយុ​៥៧​ឆ្នាំ ជា​តម្រួត​ចូល​និវត្តន៍ មាន​ទីលំនៅ​ក្នុង​ខេត្ត​សុ​ផា​ន់​បុរី​ប្រទេស​ថៃ កាន់​លិខិតឆ្លងដែន​លេខ​155262 ។ សមត្ថកិច្ច​ពាក់ព័ន្ធ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ។

ជា​លទ្ធផល​ជំនាញ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង និង​មាន​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ ។ សព​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ចេញ​ទៅ​ប្រទេស​ថៃ​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។