ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រើ​ល្បិច​​ថ្មី​​បោកយក​​ប្រាក់បាន​​​ជាង​២​ពាន់​ដុល្លា​រ ត្រូវអស់​ល​ក្ខណ៍ ​

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់ ចង់​មាន​ផ្លូវ​កាត់​បាន​ប្រើ​ល្បិច​បោកប្រាស់​ថ្មី យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ចំនួន​៦២​នាក់ ដោយ​ក្នុង​ម្នាក់​ចាប់ពី​៣០​ដុល្លារ ទៅ​៥០​ដុល្លារ គិត​សរុប​ចំនួន​ជាង​២​ពាន់​ដុល្លារ ដោយ​ឆបោក​ថា យក​ប្រាក់​ទៅ​រត់ការ​រក​ការងារ​ឱ្យធ្វើ​នៅ​ក្នុង​រោងចក្រ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ស្ថិត​ក្នុងភូមិ​ព្រៃ​ភ្នៀ​ត សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​លី ប៊ុ​ន​ជឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។

កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ នៅ​វេលា​ម៉ោង​០៤​រសៀល ស្ថិត​នៅ​ចំណុច​ខាង​មុខ​វត្ត​បន្ទាយ ក្នុងភូមិ​ចេក ឃុំ​កំពង់​ចក ស្រុក​រំដួល យោង​តាម​យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​៦២​នាក់ នៅ​ស្រុក​រំដួល ស្រុក​កំពង់​រោ​ទិ៍ ស្រុក​ស្វាយ​ជ្រំ និង​ក្រុង​ស្វាយ
រៀង ។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ឈ្មោះ​លី ប៊ុ​ន​ជឿន បាន​ធ្វើ​សកម្មភាព​ឆបោក​ប្រជាពលរដ្ឋ​៦២​នាក់ កាលពី​ខែមីនា ២០១៥ ដោយ​យក​ប្រាក់​ចាប់ពី​៣០ ទៅ​៥០​ដុល្លារ​ហើយ​ប្រាប់​ថា យក​ប្រាក់​ទៅ​រត់ការ​នៅ​ក្នុង​រោងចក្រ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ខែវិច្ឆិកា ២០១៥ នេះ​មិនឃើញ​មានការ​ងារ​ឱ្យធ្វើ ។

ថែម​ទាំង​បាន​គេចខ្លួន​បាត់​យក​ប្រាក់​ទៅ​ចាយ ទើប​នាំ​គ្នា​មក​ប្តឹង​សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគ​បាល​​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី​កឹង ឃ​ន ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បាន​ដាក់​បទបញ្ជា​ឲ្យ​លោកនាយ​កា​រិ​យ​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​សហការ​ជ​មួយ​នគ​បាល​ស្រុក​រំដួល ធ្វើការ​ស្រាវជ្រាវ​ចុះ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងែ​ទី​២៦ វិច្ឆិកា ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង នៅ​វេលា​ម៉ោង​០២​រសៀល ថ្ង​ទី​២៨ វិច្ឆិកា នេះ​ដើម្បី​​ចាត់ការ​តាម​នីតិវិធី ។