ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ស្រវឹងស្រា បើកឡាន​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៦​ផ្ទាំង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បាន​បើករថយន្ត​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​អស់​៦​ផ្ទាំង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បាន​បើករថយន្ត​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​អស់​៦​ផ្ទាំង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​នេះ​ប្រហែលជា​ស្រវឹងស្រា​ហើយ​ព្រោះ​ពេល​ចុះ​ពី​ឡាន​ធំក្លិន​ស្រា​ខ្លាំង​ណាស់ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​បើករថយន្ត​បើករថយន្ត​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-3893 តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​ក៏​រេ​ចង្កូត​ទៅ​បុក​រនាំង​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​បាក់​អស់​៦​ផ្ទាំង ។

ក្រោយ​ពេល​កើតហេតុ ទាំង​អ្នកបើកបរ និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទុក​ប្រគល់​ឲ្យ​ខាង​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕