ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ពហុ​កីឡដ្ឋាន​ជាតិ​«​មរតក​តេ​ជោ​» ជា​សមិទ្ធផល​ដ៏​ធំ​បំផុត​មួយ​ពី​ជំនួយ​មិត្ត​ចិន​ចំពោះ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង ៤ រសៀល​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​ក្រុមការងារ​បច្ចេកទេស​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ «​មរតក​តេ​ជោ​» ដែល​នឹង​សាងសង់​ឡើង​ក្នុង​ទឹកដី​ខណ្ឌ​ជ្រោយចង្វារ

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង ៤ រសៀល​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​ក្រុមការងារ​បច្ចេកទេស​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ «​មរតក​តេ​ជោ​» ដែល​នឹង​សាងសង់​ឡើង​ក្នុង​ទឹកដី​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ លើ​ផ្ទៃដី​ប្រមាណ​៨៣ ហិច​តា នេះ​បើ​យោង​តា​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា សម្តេច និង​ឯកឧត្តម ស៊ី ជី​ង​ពីង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​សាងសង់​ដែល​នឹង​បញ្ចុះ​បឋមសិលា​សាងសង់​នៅ​ក្នុង​ឆ្នាំ ២០១៧ ខាង​មុខ​នេះ ។ ពហុ​កីឡដ្ឋាន​ជាតិ​នេះ​គឺ​នឹង​ក្លាយជា​កន្លែង​ហ្វឹកហាត់​កីឡា​ដ៏​សំខាន់​បំផុត​សម្រាប់​យុវជន​ខ្មែរ និង​ជា​កន្លែង​ប្រារព្ធ​ពិធី​កីឡា​ជាតិ និង​អន្តរជាតិ កន្លែង​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ផ្សេង​ៗ​ដែល​ជាស​ម្ម​ទ្ធិ​ផល​ដ៏​ធំ​បំផុត​មួយ​ពី​ជំនួយ​មិត្ត​ចិន​ចំពោះ​កម្ពុជា ។