ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន​ដូ PS Crystal Condominium សាងសង់​សម្រេច​បាន​85%​ហើយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​សម្ពោធ​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​១៤ កញ្ញា កន្លង​ទៅ​នេះ គម្រោង​សាងសង់​ខុន​ដូ PS Crystal Condominium បាន​សម្រុក​សាងសង់​សម្រេច​បាន​៨៥%​ហើយ ដែល​នឹង​ឆ្លើយ​តប​ទៅ​តាម​ការ​គ្រោងទុក​របស់​ក្រុមហ៊ុន ។

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​សម្ពោធ​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​១៤ កញ្ញា កន្លង​ទៅ​នេះ គម្រោង​សាងសង់​ខុន​ដូ PS Crystal Condominium បាន​សម្រុក​សាងសង់​សម្រេច​បាន​៨៥%​ហើយ ដែល​នឹង​ឆ្លើយ​តប​ទៅ​តាម​ការ​គ្រោងទុក​របស់​ក្រុមហ៊ុន ។

លោក អុ​ិ​ត ដា​រ៉ា ម្ចាស់​ភាគហ៊ុន​នៃ​គម្រោង PS Crystal Condominium មាន​ប្រសាសន៍​ថា ៖ «​គិត​ចាប់ពី​ថ្ងៃ​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា រហូត​មក​បច្ចុប្បន្ន គម្រោង​សាងសង់​ខុន​ដូរ​បស់​យើង​សម្រេច​បាន​ប្រមាណ​៨៥%​ហើយ និង​អាច​ឆ្លើយ​តប​តាម​ការ​កំណត់​របស់​ក្រុមហ៊ុន​ផង​ដែរ សូ​ម្បី​តែ​ក្នុង​ថ្ងៃ​បុណ្យអុំទូក ក៏​យើង​មិន​បាន​ឈប់​សម្រាក​ដែរ ។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រួចរាល់​មុន​រយៈពេល​៣​ខែ ហើយ​ក្នុងអំឡុងពេល​រួចរាល់​នោះ យើង​នឹង​រង់ចាំ​កែ​លម្អ​ជូន​អតិថិជន ប្រសិនបើ​ពួក​គាត់​យល់​ថា ផ្នែក​នេះ ឬ​ផ្នែក​នោះ​ត្រូវ​បំពេញបន្ថែម​» ។

លោក​បន្ត​ថា ៖ «​ក្នុង​គម្រោង​សាងសង់​ខុន​ដូ​ទាំងមូល យើង​ប្រើ​រយៈពេល​៣៧​ខែ បើ​គិត​មក​បច្ចុប្បន្ន នៅ​សល់​តែ​២៧​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​ទាំងមូល ។ ចំណែក​ការ​លក់​ខុន​ដូ​នៃ​គម្រោង​ទាំងមូល​បាន​កើន​ពី​៦០%​ទៅ​៨០% គិត​តាំងពី​មុន​ពេល​បើក​ការដ្ឋាន​សាងសង់ រហូត​មក​ដល់​បច្ចុប្បន្ន​» ។
លោក​បញ្ជាក់​ថា ៖ «​តាម​គោលការណ៍​របស់​ក្រុមហ៊ុន​កំណត់​ថា នៅ​ដំណាច់ឆ្នាំ​២០១៥​នេះ យើង​ត្រូវ​លក់​ឲ្យ​គ្រប់​១០០% នៃ​ខុន​ដូ​ទាំងមូល បុ​៉​ន្តែ​សន្ទុះ​នៃ​ការ​លក់​នេះ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រោងទុក​បន្តិច នៅ​ត្រង់​ថា​រយៈពេល​នៅ​សល់​ខ្លី បូក​រួម​នឹង​កត្តា​ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការ​លក់​មួយ​ចំនួន​ដូច​ជា រយៈពេល​ចុង​ក្រោយ​នេះ ស្ថានភាព​នយោបាយ​មានការ​ឡើងក​ម្តៅ ម្យ៉ាងទៀត​មាន​គម្រោង​ថ្មី​ៗ​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​ការ​ប្រកួតប្រជែង​មាន​ភាព​ក្តៅ​គគុក​ជាង​ពេល​មុន​ៗ ហើយ​មិនមែន​ប៉ះពាល់​តែ PS Crystal Condominium ប៉ុណ្ណោះ​ទេ គឺ​វា​ប៉ះពាល់​ទាំងអស់​សម្រាប់​វិស័យ​អចលនទ្រព្យ​ទាំងមូល គ្រាន់តែ​ស្ថិត​ក្នុង​ចំនួន​តិចតួច ។

គម្រោង PS Crystal Condominium បាន​ចំណាយ​ទុន​វិនិយោគ​ប្រមាណ​៥​លាន​ដុល្លារ ដែល​មាន​អគារ​កម្ពស់​១៥​ជាន់ ហើយ​តម្លៃ​លក់​ក្នុង​មួយ​យូ​នី​ត​ចាប់ពី​ជាង​៤​ម៉ឺន​ដុល្លារ រហូត​ដល់​ជាង​៨​ម៉ឺន​ដុល្លារ​» ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា មាន​តម្លៃ​ទឹកប្រាក់​ចំនួន​១.៧៥២​លាន​ដុល្លារ កើន​ទ្បើ​ង​ពី​១.៥៤០​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៤ ។

គិត​ចាប់ពី​ឆ្នាំ​២០០០ មក​ដល់​៩​ខែ​ដើមឆ្នាំ​នេះ មាន​គម្រោង​វិនិយោគ​បរទេស​ដែល​ទទួល​បាន​លិខិតអនុញ្ញាត​ឱ្យ​សាងសង់​ចំនួន​២៣៩ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន​ជាង​៣.២៩២​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្រៅពី​នេះ ជា​គម្រោង​របស់​វិនិយោគិន​ក្នុងស្រុក និង​គម្រោង​របស់​វិនិយោគិន​ក្នុងស្រុក​សហការ​ជាមួយ​ជនបរទេស ៕