ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេសម្នាក់​ជិះម៉ូតូបុករ៉ឺម៉កដឹកធ្យូង​ពីក្រោយស្លា.ប់​នៅជ្រោយចង្វារ​មុននេះបន្តិច

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ បុរសជនជាតបរទេសមិនទាន់​ស្គាល់អត្តសញ្ញាណម្នាក់បានស្លា.ប់ភ្លាមៗនៅ​កន្លែងកើតហេតុដោយ​សារគ្រោះថ្នាក់​ចរាចរណ៍​ជិះម៉ូតូធំបុករ៉ឺម៉កដឹកធ្យូង​ពីក្រោយ ។

រាជធានីភ្នំពេញ ៖​ បុរសជនជាតិបរទេសមិនទាន់​ស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុដោយ​សារគ្រោះថ្នាក់​ចរាចរណ៍​ជិះម៉ូតូធំបុករ៉ឺម៉កដឹកធ្យូង​ពីក្រោយ ។

ឧបទ្ទវហេតុនេះ ​បានកើតឡើង​នៅម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២៧ វិច្ឆិកា ​២០១៥ នៅតាមផ្លូវទន្លេ​សាបសួនច្បារជ្រោយចង្វារ ​ក្បែរសណ្ឋាគារសុខា​ ខាងមុខ​ព្រះបរមរាជវំាង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងថា​ នៅមុនពេលកើតហេតុ ​ជនរងគ្រោះដែលមានវ័យប្រមាណ៤០ឆ្នាំបានជិះម៉ូតូម៉ាក ​យ៉ាម៉ាហា ធុនធំ ​ពាក់ស្លាកលេខ ​ភ្នំពេញ 2 FK 4425 ក្នុងទិសដៅពីជើង​ទៅត្បូងក្នុងល្បឿនលឿន ​លុះមកដល់ចំណុចគ្រោះថ្នាក់ខាងលើ​ ស្រាប់តែរ៉ឺម៉កដឹក​ធ្យូងបានបត់ឆ្ចេង​ ​បណ្តាលបុកពីក្រោយពេញ​ទំហឹងរហូត​ដល់​ដាច់តួរ៉ឺម៉ក​ជាពីរកំណាត់ ​ចំណែកជនរងគ្រោះ​បានស្លាប់នៅក្នុង​ឃ្លុបដាក់ធ្យូងតែម្តង ។

ក្នុងឧបទ្ទវហេតុនេះដែរ​ ម្ចាស់រ៉ឺម៉កឈ្មោះ ​ផុន ពិសិដ្ឋ អាយុ២១ឆា្នំ ​មានទីលំនៅក្នុងភូមិប្ញស្សី​ សង្កាត់ស្ទឹងមានជ័យ​ បានរងរបួសស្រាល ។

សេចក្តីរាយការណ៍​បានបន្តថា ​មកដល់ម៉ោងជិត៥ល្ងាច​ថ្ងៃសុក្រដដែលនេះ ​សមត្ថកិច្ចជំនាញកំពុងវាស់វែង ​និងទំនាក់ទំនង​ទៅស្ថានទូតនានា​ដើម្បីមកទទួលសព ៕