ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​ខេត្ត​ចាត់​កម្លាំង​ចុះ​ពិនិត្យ​ករណី​នាយ​នគរបាល​លើក​ស្លាក​គណបក្ស​ដាក់​បិទផ្លូវ

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥​នេះ លោក​ឧត្តមសេនីយ៍ត្រី កឹង ឃ​ន ស្នងការ​នគ​បាល​ខេត្ត​បាន​បញ្ជា​ឲ្យ​លោក​វរសេ​នីយ៍​ឯក កុយ សុភាព ស្នងការ​រង ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ…

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥​នេះ លោក​ឧត្តមសេនីយ៍ត្រី កឹង ឃ​ន ស្នងការ​នគ​បាល​ខេត្ត​បាន​បញ្ជា​ឲ្យ​លោក​វរសេ​នីយ៍​ឯក កុយ សុភាព ស្នងការ​រង ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​-​សង្កាត់ ចុះ​ទៅ​ពិនិត្យ​ករណី​លោកនាយ​រង​ការិយាល័យ​នគ​បាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត និង​ក្រុម​គ្រួសារ​១១​គ្រួសារ នាំ​គ្នា​យក​បង្គោល​ថ្ម​ទៅ​ដាំ​ជាប់​ទ្វាររបង និង​លើក​ស្លាក​គណបក្ស​បិទផ្លូវ មិន​ឲ្យ​លោកយាយ មាស ខាន់ អាយុ​៩៧​ឆ្នាំ និង​កូនស្រី​ឈ្មោះ​ពោន ទឹ​ព អាយុ​៧៥​ឆ្នាំ ចាស់ជរា​២​នាក់​ម្តាយកូន​នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ឲ្យ​ចេញពីផ្ទះ​មក​រក​ផ្លូវថ្នល់ ហើយ​លោកយាយ និង​កូនស្រី បាន​អំពាវនាវ​រក​ការ​អន្តរាគមន៍​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន មេត្តា​ជួយ​រក​យុត្តិធម៌​នោះ ។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ «​កោះសន្តិភាព​» បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ ថា មាន​នាយ​នគ​បាល​ថ្នាក់​វរសេនីយ៍ទោ នាយ​រង​ការិយាល័យ​នគ​បាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ក្រុម​គ្រួសារ យក​បង្គោល​ថ្ម​ដាំ​ជាប់​ទ្វាររបង និង​លើក​ស្លាក​គណបក្ស​មក​បិតផ្លូវ មិន​ឲ្យ​លោកយាយ និង​កូន​ចេញពីផ្ទះ​ទៅ​រក​ផ្លូវ ទោះបី​លោក​អភិបាលរង​ក្រុង​ស្វាយ​រៀង​មក​អន្តរាគមន៍​ក៏​ដោយ ក៏​ពួក​គេ​មិន​អើពើ​ឡើយ នៅ​តែ​យក​បង្គោល​ថ្ម​មក​ដាំ​ជាប់​ទ្វាររបង​បិតផ្លូវ ហើយ​លើក​ស្លាក​គណបក្ស​ពីមុខ​របង​ដោយ​អយុត្តិធម៌​នោះ ។

លោក​ឧត្តមសេនីយ៍ត្រី កឹង ឃ​ន ស្នងការ​នគ​បាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ចំពោះ​ករណី​នេះ​គឺ​មិន​ជាប់​ពាក់​ព​ន្ធ័​និង​អង្គភាព​របស់​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ឡើយ គឺជា​រឿង​បុគ្គល​សុទ្ធសាធ​របស់​លោក​វរសេនីយ៍ទោ នាយ​រង​ការិយាល័យ​នគ​បាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​ន​របាល​ខេត្តស្វាយរៀង​ម្នាក់ឯង ជាមួយ​ក្រុម​គ្រួសារ​របស់​លោក និង​ប្រជាពលរដ្ឋ​១១​គ្រួសារ នៅ​ភូមិ​វាល​យន្ត​នោះ អង្គភាព​ស្នងការ​នគរបាល​ខេត្ត​ពុំ​បាន​បញ្ជា​ឲ្យ​ទៅ​លើក​ផ្លា​ក​គណបក្ស​ទេ ដូច្នេះ​ជា​រឿង​បុគ្គល​មិន​ពាក់ព័ន្ធ​ជាមួយ​អង្គភាព​ឡើយ ។

ចំពោះ​ករណី​យក​បង្គោល​ថ្ម​ទៅ​ដាំ​ជាប់​ទ្វាររបង និង​លើក​ស្លាក​គណបក្ស​បិទ​មិន​ឲ្យ​លោកយាយ​៩៧​ឆ្នាំ​និង​កូនស្រី​បើកទ្វារ​របង​ចេញ​មក​រក​ផ្លូវថ្នល់​នោះ អាជ្ញាធរ​កំពុង​ពិនិត្យ និង​ដោះស្រាយ​ជូន​លោកយាយ​ហើយ ៕