ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​អុំ​ទូក​៣ថ្ងៃ​នៅ​ខេត្ត​រតនគិរី​ឆ្នាំ​នេះ ភ្ញៀវ​ទេស​ចរមក​កម្សាន្ត​ច្រើន​ជាង​ឆ្នាំ​មុន​

8 ឆ្នាំ មុន

ខេត្ត​រតន​គិរី​ ៖ តាម​របាយ​ការណ៍​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្ត​រតន​គិរី​បាន​ឱ្យ​ដឹង​ថា ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៤-២៦ វិច្ឆិកា ២០១៥ នេះ

ខេត្ត​រតន​គិរី​ ៖ តាម​របាយ​ការណ៍​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្ត​រតន​គិរី​បាន​ឱ្យ​ដឹង​ថា ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៤-២៦ វិច្ឆិកា ២០១៥ នេះ ចំនួន​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​ដើរ​កម្សាន្ត​តាម​រមណីយ​ដ្ឋាន​នានា​ក្នុង​ខេត្ត​សរុប​៥.៧៧៦នាក់(ភ្ញៀវ​ជាតិ​៥.៥១២នាក់ ភ្ញៀវ​អន្តរ​ជាតិ​២៦៤នាក់) ហើយ​ក្នុង​ចំណោម​រមណីយ​ដ្ឋាន​ទាំង​អស់​ក្នុង​ខេត្ត​រតន​គិរី​មាន​តែ​រមណីយ​ដ្ឋាន​បឹង​យក្ស​ឡោម​មួយ​គត់​មាន​ភ្ញៀវ​ទេស​ចរ​ទៅ​លេង​ច្រើន​ជាង​គេ​​រហូត​ដល់​៣.​​៣៧៦​នាក់​​ ភ្ញៀវ​ជាតិ​៣.៣៥០​នាក់ ភ្ញៀវ​អន្តរ​ជាតិ​៩៥​នាក់ ។

លោក​ង៉ែត ពិទូ ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​រតន​គិរី​បាន​ឱ្យ​ដឹង​ថា បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ចូល​កម្សាន្ត​ក្នុង​ខេត្ត​រតន​គិរី​មាន​ការ​កើន​ឡើង​ពី​៦​ទៅ​៣៩% បើ​ប្រៀប​ធៀប​ទៅ​នឹង​បុណ្យ​អុំ​ទុក​ឆ្នាំ​២០១៤៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​