ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងស៊ី​កា.ប់ជ្រូក​នៅបឹង​ក្រពើ​កំពុង​ប្រហើ​ក្លិនស្អុយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកស្រុក​ប្រមាណ​៥០០​គ្រួសារ រស់នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បាន​សម្តែង​ការ​ថ្នាំង​ថ្នាក់​ចំពោះ​ម្ចាស់​អាជីវកម្ម​សត្តឃាត​ដ៏​ធំ​មួ​​យ​កន្លែង ហៅ​កុងស៊ី​កា.ប់​ជ្រូក​កំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​បញ្ហា​អនាម័យ​បរិ​

រាជធានី​ភ្នំពេញ ៖ អ្នកស្រុក​ប្រមាណ​៥០០​គ្រួសារ រស់នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បាន​សម្តែង​ការ​ថ្នាំង​ថ្នាក់​ចំពោះ​ម្ចាស់​អាជីវកម្ម​សត្តឃាត​ដ៏​ធំ​មួ​​យ​កន្លែង ហៅ​កុងស៊ី​កាប់​ជ្រូក​កំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​បញ្ហា​អនាម័យ​បរិ​ស្ថាន ជា​ពិសេស​ក្លិនស្អុយ​កំពុង​សាយភាយ​ពេញបន្ទុក ។

ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ អ្នកស្រុក​រស់នៅ​តំបន់​ជុំវិញ​ទីតាំង ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ពួក​គាត់​នោះ បាន​ទូរស័ព្ទ​មក​ការិយាល័យ​និពន្ធ​កោះសន្តិភាព ដើម្បី​សុំ​សហការី​ចុះ​មក​យក​ព័ត៌មាន​ជាក់ស្តែង ។ ពេល​ទៅ​ដល់ទី​តាំង សត្តឃាត​ឃើញ​ថា ការ​រស់នៅ​ជុំវិញ​តំបន់​នោះ កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ឥទ្ធិពល​ក្លិនស្អុយ​អា​សោច​ពិតប្រាកដ​មែន ។

ជាមួយនឹង​បញ្ហា​នេះ ភ្នាក់ងារ​កោះសន្តិភាព​បាន​ព្យាយាម​ទំនាក់ទំនងរ​កេល​ខ​ម្ចាស់​ទីតាំង​សត្តឃាត ដើម្បី​សុំ​ការ​ពន្យល់​បកស្រាយ​ជុំវិញ​បាតុភាព​រស់នៅ​របស់​ក្នុង​តំបន់​នោះ ប៉ុន្តែ​កម្មករ​នៅ​ក្នុង​សត្តឃាត​ទាំងនោះ បាន​ព្យាយាម​លាក់លៀម​ថៅកែ​របស់​ខ្លួន មិន​ប្រាប់​ដល់​អ្នក​យក​ព័ត៌មាន​ឡើយ ។

ក្រុម​កម្មករ​ខ្លះ​បាន​លើក​ឡើង​ថា ការ​ស្ទះ​ប្រព័ន្ធ​លូ​បង្ហូរទឹក​សម្អុយ និង​កាក​សំណល់​ផ្សេង​ៗ​ដែល​ធ្វើ​ឱ្យ​ជះក្លិន​ស្អុយ​ដល់​អ្នកស្រុក​រស់នៅ​ជុំវិញ​ទីតាំង​សត្តឃាត រួម​ទាំង​បុគ្គលិក​រស់នៅ​ក្នុង​សត្តឃាត​ទាំងមូល​ទ្រាំ​ស្ទើរ​ពុំ​បាន ដោយសារ​ឧកញ៉ា​ម្នាក់​ឈ្មោះ​ទី ពិសិដ្ឋ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៣៣៥ មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​អូរ​ប្ញ​ស្សី​៤ ខណ្ឌ​៧​មក​រា លុប​ដី​ប្រព័ន្ធ​បង្ហូរទឹក​បឹង​ក្រពើ​ទាំងមូល​អស់​ទំហំ​ជាង​៣​ហិ​កតា ហើយ​ឈ្មួញ​ម្នាក់​នេះ មិន​ខ្វល់​ពី​សុខទុក្ខ​របស់​អ្នកស្រុក​ឡើយ ។

កុងស៊ី​កាប់​ជ្រូក​មួយ​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​ភូមិ​ដ៏​ធំ​មួយ មានផ្ទះ​ប្រមាណ​ជាង​៥០០​ខ្នង កំពុង​ហិតក្លិន​ស្អុយ​អាចម៍​ជ្រូក​រាប់​ខែ រាប់​ឆ្នាំ​មក​ហើយ ទ្រាំ​លែង​បាន​ហើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព