ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​កាត់ទោស​ខ្មោច

8 ឆ្នាំ មុន

តុលាការអន្តរជាតិ​ខ្មែរក្រហម​នៅ​ស្រុក​យើង​បាន​ដំណើរការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម បើ​រាប់​ត្រួស​ៗ​ជិត​១០​ឆ្នាំ​ហើយ ។ មាន​តែ​មេឃាតករ ឈ្មោះ​ឌុ​ចម្នាក់​ប៉ុណ្ណោះ​ដែល​កាត់​ឱ្យ​ជាប់គុក​មួយ​ជីវិត ក្រៅពី​នោះ​ចប់​…

តុលាការអន្តរជាតិ​ខ្មែរក្រហម​នៅ​ស្រុក​យើង​បាន​ដំណើរការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម បើ​រាប់​ត្រួស​ៗ​ជិត​១០​ឆ្នាំ​ហើយ ។ មាន​តែ​មេឃាតករ ឈ្មោះ​ឌុ​ចម្នាក់​ប៉ុណ្ណោះ​ដែល​កាត់​ឱ្យ​ជាប់គុក​មួយ​ជីវិត ក្រៅពី​នោះ​ចប់​…​។

ទេ ! នៅ​សល់ ខៀវ សំ​ផ​ន​, នួន ជា ដែល​តុលាការ​មួយ​នេះ​នៅ​បន្ត​ចិញ្ចឹម និង​ជញ្ជក់​… ​មិនដឹង​ច្បាស់​ថា​ ឆ្នាំ​ចែ​ត្រ​ណា​ទើប​ចប់​ទេ ។

ប្រជាជន​ខ្មែរ​ភាគច្រើន​ភ្លេច​ទៅ​ហើយ​រឿង​តុលាការ​ខ្មែរក្រហម​… ​មិនដឹង​នៅ​មាន​អាយុ​ការងារ​ដល់​ពេល​ណា​ទៀត​ទេ​… ពេល​នេះ​មេឃាតករ​ខ្មែរក្រហម​ចាស់ជរា​អង្គុយ​មុខ​តុលាការ​លែង​កើត​ទៅ​ហើយ​… ​នៅ​មិន​ទាន់​កាត់ទោស​ទៀត​…​ តើ​ទុក​ទាល់តែ​ពួក​គេ​បូជាជីវិត​មុន​កាត់ទោស​ដូច អៀង សារី ២​នាក់​ប្តី​ប្រពន្ធ​ឬ​យ៉ាងណា ?

មែនទែន​ទៅ ប្រជាជន​ខ្មែរ​ភាគច្រើន​គេ​នឿយណាយ​…​ គេ​លែង​ចង់​និយាយ​ពី​តុលាការ​ស្អី​ហ្នឹងហើយ​… ​ពេល​មាន​ប្រាក់​សម្ងំ​ស៊ី​… ​ពេល​អត់​នាំ​គ្នា​ស្រែក​… ខ្មែរ​រង​គ្រោះ​រាប់​លាន​នាក់​រង់ចាំ​ស្តាប់​លទ្ធផល​… ​រង់ចាំ​ទទួល​យុត្តិធម៌​… ​តើ​ឃាតករ​ប្រល័យ​ជីវិត​មនុស្ស​ពាក់កណ្តាល​ប្រទេស​នេះ មានទោស​ពិត​កម្រិត​ណា ?

នឹកឃើញ​រស់នៅ​ក្នុង​របប​ខ្មែរក្រហម​… ​គ្រប់​គ្នា​ឈឺចាប់​ខ្លោចផ្សារ​… ​នឹកឃើញ​បាត់បង់​សាច់ញាតិ គ្រួសារ​…​ នឹកឃើញ​របប​វាល​ពិឃាដ​…​​ នឹក​ខឹង​តុលាការ​ខ្មែរក្រហម​ភ្លាម !!

ប្រជាជន​កម្ពុជា​ស្ទើរ​ទូ​ទាំង​ប្រទេស​មិន​ពេញចិត្ត​ទេ ដែល​តុលាការ​ខ្មែរក្រហម​មាន​សកម្មភាព​វា​រគើម​ៗ​ដូច​ដង្កូវបាក់ខ្នង​បែប​នេះ ។

ចាស់​ៗ​ខ្លះ​និយាយ​ថា ស្មានថា​តុលាការ​គ្រប់​ជាតិ​សាសន៍​នេះ​គ្រាន់បើ​…​ ខំ​តែ​សង្ឃឹម​…​ មិនដឹង​ធុន​ហ្នឹង​សោះ !

ណ្ហើយ ! ចាំ​ពួក​គេ​ស្លាប់​លើ​បង្គងក្រចកសេះ ចាំ​កាត់ទោស​ខ្មោច ក៏​ម្យ៉ាងដែរ…​ ទុកជា​គំរូ​សម្រាប់​ស្រុក​ខ្មែរ សម្រាប់​ពិភពលោក​យក​ធ្វើ​ជា​បទ​ពិសោធន៍​ទៅ​ចុះ​…
ហេ ! ហេ !
                    អា​ឡេវ