ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោង​ចក្រ​ជូយូ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​លើក​គ្នា​តវ៉ាជា​ថ្មី​​មុខ​ក្រសួង​ការ​ងារ​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ខណៈនេះ កម្មករ​រោង​ចក្រ​ជូយូ អ៊ីន​ដាស់​ស្ទ្រី​ ខូ​អិល​ធី​ឌី​ ​​មាន​ទី​តាំង​នៅ​ភូមិ​ភ្នំ​ពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ប្រមាណ​ជាង​៣០​នាក់​បាន​លើក​គ្នា​មក​មុខ​ក្រសួង​ការ​ងារ​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ខណៈនេះ កម្មករ​រោង​ចក្រ​ជូយូ អ៊ីន​ដាស់​ស្ទ្រី​ ខូ​អិល​ធី​ឌី​ ​​មាន​ទី​តាំង​នៅ​ភូមិ​ភ្នំ​ពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ប្រមាណ​ជាង​៣០​នាក់​បាន​លើក​គ្នា​មក​មុខ​ក្រសួង​ការ​ងារ​ជា​ថ្មី​ដើម្បី​ជម្រុញ​ឱ្យ​គណៈ​កម្មការ​ដោះ​ស្រាយ​កូដ​កម្ម បាតុ​កម្ម​តាម​មុខ​សញ្ញា​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ បន្ទាប់​ពី​ពួក​គេ​ធ្វើ​កូដ​កម្ម​អស់​រយៈ​ពេល​ប្រមាណ​ជាង​១​ខែ​​ហើយ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​​។

​​​​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា នេះ កម្មករ​ដែល​​មក​តវ៉ា​មាន​កាន់​បដា​ផង​ដែរ ដើម្បី​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​​បើក​ប្រាក់​ខែ​ឱ្យ​គ្រប់​ និង​គ្រោព​ច្បាប់​ការ​ងារ​។

បើ​តាម​តំណាង​កម្មករ​ដែល​មក​ធ្វើ​ការ​តវ៉ា​បាន​ឱ្យ​ដឹង​ថា ​​​​​​​​​​​​​​​​​​​​​រោង​ចក្រ​ខាងលើមាន​កម្មករ​​៣០០​នាក់​ បាន​នាំ​គ្នា​តវ៉ា​តាំង​ពី​ថ្ងៃ​ទី ២២ តុលា ដើម្បី​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​អនុវត្ត​ទៅ​តាម​សេចក្តី​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល និង​លក្ខ​ខណ្ឌ​ការ​ងារ​មួយ​ចំនួន​ ជា​ពិសេស​ឱ្យ​ក្រុម​ហ៊ុន​បើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ការ​ងារ​ ព្រោះ​ភាគី​ក្រុម​ហ៊ុន​បាន​បើក​លុយ​ឱ្យ​កម្មករ​ជំពាក់ និង​យឺត​ជា​រៀង​រាល់​ខែ​ ជា​ហេតុ​ធ្វើ​ឱ្យ​កម្មករ​ជួប​បញ្ហា​ជីវ​ភាព​យ៉ាង​ធ្ងន់​ធ្ងរ​។

តំណាង​ដដែល​បាន​បន្ត​ថា កម្មករ​បាន​នាំ​គ្នា​ធ្វើ​កូដ​កម្ម​មុខ​រោង​ចក្រ​ និង​លើក​គ្នា​មក​ក្រសួង​ការ​ងារ​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​ថ្ងៃ​ទី​២៧ វិច្ឆិកា នេះ ជា​លើក​ទី​៤​ហើយ៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព