ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធ​ប្ដឹង​នគ​របាលរឿង​ប្រើ​ហិ.ង្សា ​វាយ​ក្បាល​មួយ​ញញួរ រួច​ចាក់​ខ្លួនឯង​មួយ​កាំបិត​ប៉ង​សំលាប់​ខ្លួន

8 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ​បុរស​ម្នាក់​ដោយសា​តែ​ខឹង​ប្រពន្ធ​ប្ដឹង​នគរបាល​រឿង​ប្រើ​អំពើ​ហិ​ង្សា​កាល​ពី​មុន បាន​ចាប់​ប្រពន្ធ​បោច​សក់​វាយ​ក្បាល​មួយ​ញញួរ​ឲ្យ​របួស រួច​យក​កូនកាំបិត​ចាក់​ខ្លួន​ឯងប៉ង​សម្លា.ប់​ខ្លួន

ខេត្តកណ្ដាល ៖ ​បុរស​ម្នាក់​ដោយសា​តែ​ខឹង​ប្រពន្ធ​ប្ដឹង​នគរបាល​រឿង​ប្រើ​អំពើ​ហិ​ង្សា​កាល​ពី​មុន បាន​ចាប់​ប្រពន្ធ​បោច​សក់​វាយ​ក្បាល​មួយ​ញញួរ​ឲ្យ​របួស រួច​យក​កូនកាំបិត​ចាក់​ខ្លួន​ឯងប៉ង​សម្លាប់​ខ្លួន​ តែមិន​ស្លាប់
កាលពី​ម៉ោង​៧ ​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី២៦ វិច្ឆិកា នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង​។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គ្រី តិច​អ៊ី​ម ភេទ​ស្រី អាយុ៤៧​ឆ្នាំ (​ប្រពន្ធ​)​ មុខរបរ​លក់ដូរ ​(​មាន​របួស​ថ្ងាស់​ខាងឆ្វេង​ចំនួន​០១​កន្លែង និង​របួស​គល់​.កខាងឆ្វេង០១​កន្លែង​ ចំណែក​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ សុ​ន សុង ភេទ​ប្រុស អាយុ៤៩​ឆ្នាំ ​មុខរបរ​សន្តិសុខ មាន​ទីលំនៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង (​របួស​លើ​ដងកាំបិត​ខាងស្តាំ​០១​កន្លែង​) ។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​កាលពី​ថ្ងៃ​ទី២៤ វិច្ឆិកា ២០១៥ ជនសង្ស័យ ឈ្មោះ សុ​ន សុង​ បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ហើយ​ប្រពន្ធ​បាន​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​គយ ។

លុះ​ថ្ងៃ​ទី ២៦ វិច្ឆិកា ២០១៥ សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ចេញ​លិខិត​កោះហៅ ឈ្មោះ សុ​ន សុង (​ជា​ប្តី​)​ដើម្បី​មក​ធ្វើការ​អប់រំ ក្រោយ​ពី​ឈ្មោះ សុ​ន សុង ទទួល​បាន​លិខិត​កោះហៅ​នៅ​វេលា​កើតហេតុ​ខាងលើ ក៏​មាន​កំហឹង និង​បាន​ជជែក​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​យ៉ាង​ខ្លាំង រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិ​ង្សា ដោយ​បាន​ចាប់​ក្របួច​សក់​ប្រពន្ធ វាយ​ក្បាល​ដោយ​ញញួរ​បណ្តាល​ឲ្យ​មាន​របួស ក្រោយមក​ទៀត​ទំនងជា​មានការ​ភ័យ​ខ្លួន​ឯង​បាន​យក​កាំបិត​មក​ចាក់​ខ្លួនឯង​មួយ​កាំបិត​ប៉ង​សំលាប់​ខ្លួន​បណ្តាល​ឲ្យ​របួសធ្ងន់​​ដែរ​។

ក្រោយ​កើតហេតុ​ខាង​ក្រុម​គ្រួសា​ក៏​បាន​បញ្ជូន​អ្នក​ទាំង​ពីរ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្អាង ៕​​