ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​២​នាក់​​​ចេញពី​​ផឹកស៊ី​ ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ជាង​10​នាក់​​យក​ដំ​ថ្ម​វាយ​បែកក្បាល​​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ទើប​ជិះ​ម៉ូតូ​ចេញពី​កម្មវិធី​ផឹកស៊ី បាន​ជិះ​ម៉ូតូ​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច​ជាមួយ​ក្រុម​ក្មេង​ស្ទាវ​មាន​គ្នា​ប្រមាណ​១០​នាក់ បង្ក​ទៅ​ជា​ជម្លោះ ក៏​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​ខឹង​រើ​យ​យក​ដំ​ថ្ម​វាយ​បែកក្បាល​បែក​មុខ​ហូរ​ឈាម​ស្រោច​ខ្លួន

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ទើប​ជិះ​ម៉ូតូ​ចេញពី​កម្មវិធី​ផឹកស៊ី បាន​ជិះ​ម៉ូតូ​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច​ជាមួយ​ក្រុម​ក្មេង​ស្ទាវ​មាន​គ្នា​ប្រមាណ​១០​នាក់ បង្ក​ទៅ​ជា​ជម្លោះ ក៏​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​ខឹង​រើ​យ​យក​ដំ​ថ្ម​វាយ​បែកក្បាល​បែក​មុខ​ហូរ​ឈាម​ស្រោច​ខ្លួន កាល​ពី​វេលា​ម៉ោង​១០ និង​៣៩​នាទី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៦០ ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំការមន ។

ប្រភព​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​Scoopy ពណ៌​ឈាម​ជ្រូក​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1AT-6085 ទើបតែ​ចេញពី​កម្មវិធី​ផឹកស៊ី​មួយ កន្លែង​ខណៈ​មក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ប៉ះ​គ្នា​ជាមួយ​ក្មេង​ស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ​ចំនួន​៥​គ្រឿង មាន​ប្រមាណ​ជា​១០​នាក់​បង្ក​ជា​ជម្លោះ ត្រូវ​បាន​ក្មេង​ស្ទាវ​មួយ​ក្រុម​នោះ រើស​យក​ដំ​ថ្ម​វាយ បែកក្បាល និង​បែក​មុខ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នៅ​ក្បែរ​ៗ​នោះ​មក​ជួយ​អន្តរាគមន៍​ទាន់​ពេល កុំ​អី​មិនដឹង​ទៅ​ជា​យ៉ាងណា​ឡើយ ។