ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ជួប​ប៉ូលិស​ភ័យ​បម្រុង​ជិះ​រត់ ចាប់​ឆែកឆេរ​ឃើញ​គ្រឿងញៀ.ន​ជា​ច្រើន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ល្បាត​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​ម្នាក់ ដកហូត​បាន​គ្រឿង​ញឿ​ន​១​កញ្ចប់​ធំ​, យ៉ា​ម៉ា​១៣​គ្រាប់ ខណៈ​ជិះ​ម៉ូតូ​ម្នាក់ឯង​នៅ​ចំណុច​មុខ​ក្រុមហ៊ុនទូរស័ព្ទ QB (013)

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ល្បាត​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដកហូត​បាន​គ្រឿង​ញឿ​ន​១​កញ្ចប់​ធំ​, យ៉ា​ម៉ា​១៣​គ្រាប់ ខណៈ​ជិះ​ម៉ូតូ​ម្នាក់ឯង​នៅ​ចំណុច​មុខ​ក្រុមហ៊ុនទូរស័ព្ទ QB (013) តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៧ និង​០៥​នាទី​យប់ ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ ។

ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ម៉ា ចាន់​ថន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BA-9124 ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពេល​កំពុង​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ក៏​ប្រទះ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម្នាក់ឯង ខណៈនោះ​ជនសង្ស័យ​ហាក់​មានការ​ភិតភ័យ​បម្រុង​ជិះ​គេចខ្លួន​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​សង្ស័យ​ក៏​ប្រដេញ​តាម និង​ស្ទាក់​ចាប់​ធ្វើការ​ឆែកឆេរ​ឃើញ​គ្រឿងញៀន​១​កញ្ចប់​ធំ​, យ៉ា​ម៉ា​១៣​គ្រាប់​, ជញ្ជីង​ថ្លឹង​១, សម្រាប់​ញេច​គ្រឿងញៀន​១ និង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន ព្រម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេលធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕