ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ សមត្ថកិច្ច​ព័ទ្ធ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ដើម្បី​ចាប់ចោរ​ប្លន់​ប្រដាប់​អាវុធ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក​ម្រិ​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌទួលគោក​ កំពុង​ឡោម​ព័ទ្ធ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ដើម្បី​ចាប់​​ខ្លួន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក​ម្រិ​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌទួលគោក​ កំពុង​ឡោម​ព័ទ្ធ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ដើម្បី​ចាប់​​ខ្លួន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ដែល​បាន​ធ្វើ​សកម្មភាព​នៅ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​កាលពី​យប់មិញ ដោយ​បាន​បាញ់​របួស​ជន​រង​គ្រោះ​៣​នាក់ ។ ហេតុការណ៍​ព័ទ្ធ​ចាប់​ជនសង្ស័យ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ នៅ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ស្ថិត​ក្នុង​សង្កាត់ផ្សារ​ដើមគរ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌទួលគោកធ្វើការ​សាកសួរ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​បន្ត​ទៀត ។
ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​មិន​ទាន់​អាច​បង្ហើប​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​​ចាប់​ខ្លួន​ឲ្យ​​បាន​ដឹង​​នៅឡើយ​ទេ រង់ចាំ​ធ្វើការ​សាកសួរ និង​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​បន្ត​ទៀត​សិន ។ ការ​ព័ទ្ធ​ចាប់​នេះ​គឺ​ធ្វើការ​ឆែកឆេរ​គ្រប់​មនុស្ស​ដែល​ចេញចូល​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ចំពោះ​អ្នក​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​គឺ​សមត្ថកិច្ច​បាន​ឲ្យ​ត្រឡប់​ទៅ​វិញ​ធម្មតា ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព