ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកស៊ី​បូមខ្សាច់​យូរ​ហើយអត់ច្បាប់ ទំនង​ចែកគ្នា​​រស់​សិន​ហើយ​

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ សកម្មភាព​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​អូរ​សំបួរ ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​ជា​​របស់​លោក​ថៅកែ​ឈ្មោះនី វ៉ា​ន់​ថា ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ រស់នៅផ្សារ​បឹង​កុក ខេត្តកំពង់ចាម​ ​បាន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លក់​រយៈ​ពេល​ជិត​១​ឆ្នាំ​មក​ហើយ ដោយរលូន​ ដែលមន្ត្រី​និយាយ​ថា ពួកគេ​រក​ស៊ី​បូម​ខ្សាច់​អត់​ច្បាប់​ ប៉ុន្តែ​សង្ស័យ​បង់ប្រាក់​ឱ្យ​អាជ្ញា​ធរ​

ខេត្តកំពង់ធំ ៖ សកម្មភាព​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​អូរ​សំបួរ ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​ជា​​របស់​លោក​ថៅកែ​ឈ្មោះនី វ៉ា​ន់​ថា ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ រស់នៅផ្សារ​បឹង​កុក ខេត្តកំពង់ចាម​ ​បាន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លក់​រយៈ​ពេល​ជិត​១​ឆ្នាំ​មក​ហើយ ដោយរលូន​ ដែលមន្ត្រី​និយាយ​ថា ពួកគេ​រក​ស៊ី​បូម​ខ្សាច់​អត់​ច្បាប់​ ប៉ុន្តែ​សង្ស័យ​បង់ប្រាក់​ឱ្យ​អាជ្ញា​ធរ​ជំនាញ​ជួយ​បិទ​ភ្នែក​ខ្លះៗ ។

​លោក ប៉ូ លី​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ រស់​នៅ​សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ជា​អ្នក​មើល​ការ​​ខុស​ត្រូវ​កន្លែង​បូម​ខ្សាច់​ខាងលើ​ប្រាប់​ថា​ ​ចំពោះ​ច្បាប់​ធ្វើ​អាជីវកម្ម​ខាងលោក​​ថៅកែ​បាន​បំពេញបែបបទ​​ដាក់​ទៅ​ដល់​ក្រសួង​អស់ហើយ​ ​រង់​ចាំតែ​ធ្លាក់​មក​វិញ​ទេ​ ។ ​រង់ចាំយូរ​​ដោយ​មានការ​យោគយល់​អនុគ្រោះ​ពី​អាជ្ញាធរ​​យោង​ទៅ​តាម​​សេចក្តី​ត្រូវការ​ខ្សាច់​​យក​​ទៅសាង​សង់​ផង​ ទើប​អាជ្ញាធរ​​អនុញ្ញាតឱ្យ​​បូម​១​រយៈ ។

លោក ណឹ​ម ចាន់​ថា ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពីរសៀល​ថ្ងៃ​ទី​២៦ ​វិច្ឆិកា ​២០១៥​ ថា​ ​កន្លង​មក​ខាង​​មន្ទីរ​របស់​លោក​ បាន​ចុះ​ទៅ​ផ្អាក​មិន​ឱ្យដំណើ​រការ​២-៣​ដង​​ហើយ​ នៅ​តែ​លួច​បូម​ទៀត​​ចាំ​ពិធីបុណ្យ​ចប់​​លោក​ និង​ចុះ​ទៅ​មើល​ផ្ទាល់​ ។

លោកអុឹម ថន អភិបាលស្រុក​កំពង់ស្វាយ មាន​ប្រសា​ស​ន៍​ថា​ ​លោក​បាន​បញ្ជា​ឱ្យ​ផ្អាកសកម្មភាព​បូម​ខ្សាច់​របស់​លោក​ថៅកែ​ឈ្មោះ នី វ៉ា​ន់​ថា នេះ​​មួយរយៈសិន​ហើយ​តើ​ ។ ​ដោយ​រង់ចាំ​លិខិត​អនុញ្ញាត​ពី​ក្រសួង​មក​ដល់​សិន ចាំ​បូម​ទៀត​ ។ ​លោក​មិន​បានដឹង​ថា ​គេ​លួច​ធ្វើ​សកម្មភាព​បូម​ទៀត​នោះ​ទេ ​លោក​នឹង​ចុះ​ទៅ​បញ្ឈប់​ផ្ទាល់​ម្តងទៀត​ ចំពោះ​បញ្ហា​ខាងលើ​នេះ ​។

​សូម​បញ្ជាក់​ថា ​សកម្មភាព​បូម​ខ្សាច់​ខាងលើ​នេះ​ នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​​យើង​ទៅ​ថត​យក​រូបភាព​នេះ​ ​ត្រូវ​បាន​មេការ​ដែល​មើល​​ការ​ខុស​ត្រូវ​នៅ​​ទីនោះ បញ្ជា​ឲ្យ​អ្នក​ដេកចាំម៉ាស៊ីន​បូម​ខ្សាច់​លើក​បង្ហើប​ទុ​យោឱ្យ​យ​ផុត​ពី​ដីខ្សាច់ ទើប​មើលទៅ​​ឃើញ​តែ​បូម​ទឹក​ ។