ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាត់​គ្នា​មក​ផ្ទះ​សំណាក់​ ខាង​ប្រុស​បង្ខំ​រួម​មេត្រី ខាង​ស្រី​ខឹង​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់​ខ្លួន​ពីបទ​រំលោ.ភ

8 ឆ្នាំ មុន

​ខេត្ត​កំពត​ ៖ យុវ​ជន​ម្នាក់​ឈ្មោះ​ឆេង ប៊ឹង អាយុ​២៧​ឆ្នាំ រស់​នៅ​ភូមិ​អូស្លែង ឃុំ​ដំណាក់​កន្ទួតខាង​ជើង ស្រុក​កំពង់​ត្រាច​ ត្រូវ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ស្រុក​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៨​យប់​ ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៥

​ខេត្ត​កំពត​ ៖ យុវ​ជន​ម្នាក់​ឈ្មោះ​ឆេង ប៊ឹង អាយុ​២៧​ឆ្នាំ រស់​នៅ​ភូមិ​អូស្លែង ឃុំ​ដំណាក់​កន្ទួតខាង​ជើង ស្រុក​កំពង់​ត្រាច​ ត្រូវ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ស្រុក​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៨​យប់​ ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៥ នៅ​ផ្ទះសំណាក់​រ័ត្ន តារា​ មុខ​ផ្សារ​កំពង់​ត្រាច​ បន្ទាប់​ពី​ស្ត្រី​ម្នាក់​ចោទ​ថា បាន​ចាប់​រំលោភ​នាង​ក្នុង​ផ្ទះ​សំណាក់។

យុវ​ជន​ដែល​សមត្ថ​កិច្ច​ចាប់ខ្លួនបាន​រៀប​រាប់​ថា រូប​គេ​ពិត​ជា​បាន​ស្គាល់​គ្នា​ជាមួយ​នារី​ម្នាក់​អាយុ​១៩​ឆ្នាំ​ ​នៅ​ឃុំ​ដូន​យ៉យ ស្រុក​ឈូក​ពិត​មែន ហើយ​ស្គាល់​គ្នា​បាន​រយៈ​ពេល​២​ខែ​ហើយ​ ដោយ​ជួប​គ្នា​ដំបូង​នៅ​ក្រុង​ភ្នំពេញ​។យុវ​ជន​ដែល​រង​ការ​ចោទ​ប្រកាន់​នេះ​បាន​បន្ត​ទៀត​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៥ វិច្ឆិកា ស្ត្រី​ខាង​លើ​បាន​ទូរ​ស័ព្ទ​ហៅ​រូប​គេ​ឱ្យ​ម​ក​ជួប​នៅ​ផ្ទះ​សំណាក់​រ័ត្ន​តារា ។

បន្ទាប់​ពី​បាន​ជួប​គ្នា​ហើយ​មិន​ទាន់​បាន​ធ្វើ​អ្វីៗ​ទេ រូប​គេ​ក៏​ចុះ​ទៅ​ផ្ទះ​វិញ​ តែ​ស្ត្រីរូប​នោះបាន​ទូរ​ស័ព្ទ​ហៅ​រូប​គេ​ម្តង​ទៀត ដោយ​នាង​ប្រាប់​ថា នាង​មិន​ហ៊ាន​ដេក​ម្នាក់​ឯង​ទេ ឭដូច​នេះ​រូប​គេ​ក៏​ត្រឡប់មក​ផ្ទះ​សំណាក់​វិញ គ្រាន់​តែ​មក​ដល់​ស្រាប់តែ​ប៉ូលិស​ចាប់រូប​គេ​តែ​ម្តង​។

ចំណែក​ស្ត្រី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា យុវ​ជន​ឈ្មោះ​ប៊ឹង​ និង​នាង​គឺជា​សង្សារ​គ្នាទេ ពេល​ណាត់​ឱ្យ​មក​ផ្ទះ​សំណាក់​ស្រាប់តែ​បង្ខំនាង​ឱ្យ​រួម​រ័ក​ ដូច្នេះ​ហើយ​បាន​ជានាង​ឈឺ​ចាប់​ក៏​ប្តឹង​នគរ​បាល​ឱ្យចាប់​ខ្លួន​តែ​ម្តង​។

តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​សាច់​ញាតិ​ជន​សង្ស័យ​បាន​និយាយ​ថា ខាង​ស្រី​គេ​មិន​ព្រម​រៀប​ការ​ទេ គេ​ទារ​ជំងឹ​ចិត្ត​ប្រាក់​១ពាន់​៥​រយ​ដុល្លារ​ ដូច្នេះ​ខាង​ប្រុស​យល់​ព្រម​បង់​ឱ្យ​ ​។

នគរ​បាល​ធ្វើ​កំណត់​ហេតុ​បាន​និយាយ​ថា ជន​សង្ស័យ​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ខាង​ស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នង​ការ​នៅ​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា នេះ​ហើយ៕