ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PMខេត្ត​នាំ​​អំណោយ​ជូន​លោកយាយ​ដែល​​​រងគ្រោះ​​​ដោយ​សារ​​ភ្លើង​ឆេះ​ផ្ទះ​

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ លោក សែ វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ ​​នាំ​យក​អំណោយ​មួយ​ចំនួន​ទៅ​ជូន​លោកយាយ វន សានិត អាយុ៧៧ឆ្នាំ

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ លោក សែ វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ ​​នាំ​យក​អំណោយ​មួយ​ចំនួន​ទៅ​ជូន​លោកយាយ វន សានិត អាយុ៧៧ឆ្នាំ រស់នៅ​ជាមួយ​ចៅប្រុស​ពិការ​ម្នាក់ ​រង​គ្រោះ​ដោយ​សារ​​​​​អគ្គិភ័យ​​បាន​​បំផ្លាញ​​ផ្ទះ​របស់​ពួក​គាត់​អស់​គ្មាន​សល់​​ ​។

អំណោយ​របស់​ប៉េអឹម​ទាំង​អស់​​ ​​រួម​មាន ​មី៥​កេស អង្ករ១០០គីឡូក្រាម ត្រីខ២​យួរ ទឹកត្រី​១យួរ ទឹក​ស៊ី​អ៊ីវ​១យួរ ធុង​ទឹក១ ឆ្នាំង​​២ ស្លាបព្រា១​ឡូ ចាន១​ឡូ ​និង​ប្រាក់​អាមេរិក​​ចំនួន១០០ដុល្លារ​​ ​​ចំណែក​អំណោយ​​វត្ត​ស្វាយ​រំពារ ​ប្រាក់​​​៦​ម៉ឺន​រៀល អង្ករ២​តៅ និង​ភូមិ​ជួយ​​​ប្រាក់​​៤ម៉ឺន​រៀល​ផង​ដែរ​ ។​

គួរ​រំ​ឭក​​ថា​ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទីព្រឹក​ថ្ងៃ​ទី​២៥ ​វិច្ឆិកា ​២០១៥ ​​ផ្ទះ​​លោកយាយ​អាយុ៧៧​ឆ្នាំ រស់នៅ​ជាមួយ​ចៅប្រុស​ពិការ​ម្នាក់ ​ស្ថិត​នៅ​ភូមិ​កក់ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប ខណៈ​​​លោកយាយ​​ដាក់​ស្ងោរ​ដំឡូង​​ទុក​ចោរ ហើយ​នាំ​ចៅប្រុស​ចេញ​ទៅ​ត្រង​កូន​ត្រី​យក​មក​ធ្វើ​ផ្អក​ទុក​ហូប ​ត្រូវ​បាន​​អគ្គិ​ភ័យ​​​បំផ្លាញ​ហ្មត់​គ្មាន​សល់​ ។​

​​លោក​មេ​ភូមិ​កក់ ​បានឱ្យ​ដឹង​ថា ផ្ទះ​​លោក​យាយ​​ដែល​​ត្រូវ​ភ្លើង​ឆេះ​​ខាង​លើ​នេះ មាន​ទំហំ៣ម៉ែត្រគុណ​៦ម៉ែត្រ​ ធ្វើ​អំពី​ឈើជាប់​នឹង​ដីប្រក់​ស្លឹក ​សម្ភារ​​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន​​ក៏​​ត្រូវ​ឆេះ​អស់​គ្មាន​សល់ដែរ​ ​៕