ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ហាមឃាត់​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី​ឆ្លងកាត់​ដែនអាកាស​ខ្លួន

8 ឆ្នាំ មុន

ក្រសួង​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយ​ក្រែ​ន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា អ៊ុយ​ក្រែ​ន​នឹង​ហាមឃាត់​ការ​ឆ្លងកាត់​ដែនអាកាស​ខ្លួន​របស់​យន្តហោះ​នៃ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី​ចាប់ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ទៅ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួង​នេះ​និយាយ​ថា រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​សម្រេច​ហាមឃាត់​មិន​ឱ្យ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី​ចូល​ដែនអាកាស​អ៊ុយ​ក្រែ​ន​មក​ពី​បញ្ហា​សភាពការណ៍​សង្គម​-​នយោបាយ និង​យោធា ។

ដោយ​ចោទប្រកាន់​បណ្តា​ក្រុមហ៊ុន​រុ​ស្ស៊ី​ថា រំលោភ​បំពាន​ជាប់​ជា​និច្ច​លើ​បណ្តា​បែបបទ​អាកាសចរណ៍​ក្រសួង​នេះ​ប្រកាស​ថា ការ​រឹតត្បិត​នេះ​គឺ​សំដៅ​រារាំង​ដល់​ការ​បង្កហេតុ​ជាយថាហេតុ​ក្នុង​ដែនអាកាស​អ៊ុយ​ក្រែ​ន ។ ក្រសួង​វាយតម្លៃ​ថា ការ​ខាតបង់​ខាង​សេដ្ឋកិច្ច​ដោយសារ​ការ​ហាមឃាត់​ឆ្លងកាត់​នេះ​មាន​រវាង​ពី​២៦,៥​ទៅ​៣១,៨​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ។

បន្ទាប់​ពី​ការ​ប្រកាស​នេះ​ទីភ្នាក់ងារ​អាកាសចរណ៍​រុ​ស្ស៊ី​ថ្លែង​ថា ការ​រឹតត្បិត​ថ្មី​នេះ​នឹង​ពុំ​មាន​ផល​ប៉ះពាល់​ខ្លាំង​លើ​ក្រុង​មូ​ស្គូ​ឡើយ ព្រោះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី​តិច​ណាស់​ដែល​ប្រើប្រាស់​ដែនអាកាស​អ៊ុយ​ក្រែ​ន ៕