ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​៩​ខែ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​​​ក្នុងផ្សារ​ធំ​ថ្មី​កើន​ឡើង​ជា​​លំដាប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​៩​ខែ ដើមឆ្នាំ​២០១៥ នេះ មាន​ភ្ញៀវ​អន្តរជាតិ​ដើរ​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ ជា​ទូទៅ​គឺ​ទៅ​ទស្សនា​ផ្សារ​ធំ​ថ្មី ដែល​ស្ថិត​នៅ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ​មានការ​កើនឡើង ។ ហើយ​ក្រៅពី​ការ​ទស្សនា​សំណង់​ដ៏​បុរាណ​នេះ ភ្ញៀវ​ក៏​អាច​ទិញ​នូវ​ទំនិញ ឬ​វត្ថុ​អនុស្សាវរីយ៍​ទុក​ពេល​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ ។

យោង​តាម​ឯកសារ​មួយ​ចំនួន​បាន​បញ្ជាក់​ថា ផ្សារ​ធំ​ថ្មី គឺ​ត្រូវ​បាន​សាងសង់​ឡើង​តាម​ម៉ូត​អគារ​បែប​សម័យ​អាណានិគម ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​បេះដូង​រាជធានី​របស់​ប្រទេស​កម្ពុជា ។ ឈ្មោះ​ជា​ភាសា​ខ្មែរ «​ផ្សា​ថ្មី​» និង​ឈ្មោះ​ជា​ភាសាបរទេស​អង់​គ្លេស «New Market» ។ ទោះបីជា​វា​ត្រូវ​បាន​គេ​សំដៅ​ភាគច្រើន​ជា Central Market ជា​ភាសា​អង់គ្លេស​ក៏​ដោយ ។

អ្នកស្រី​ប៉ុន ដាន អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំ​ថ្មី​បាន​មាន​ប្រសាសន៍​ថា រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥ នេះ ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​ផ្សារ​ធំ​ថ្មី មានការ​កើន​ឡើងជា​លំដាប់​ដែល​មាន​ចំនួន​១៩៧.០១៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ចិន កូរ៉េ អង់​គ្លេស ហើយ​ក៏​មាន​គណៈប្រតិភូ​ចូល​ទស្សនា​ផ្សារ​ធំ​ថ្មី ចំនួន​២៧០​នាក់​ផង​ដែរ តែបើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ មានការ​កើនឡើង (​ភ្ញៀវ​បរទេស​ចូល​ទស្សនា​មាន​ចំនួន​១២៣.៥៩៦​នាក់​) ។

យើង​ក៏​មាន​មោ​ទ​ភាព​ខ្លាំង​ណាស់​ដែរ កាលពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៤ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក​ហ្វូ​មី អូ​គី ស៊ូ​ដា អមដំណើរ​ដោយ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​រួម​ដំណើរ​ដោយ​លោក​គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​បាន​ចំណាយ​ពេល​​២០​នាទី មក​ទស្សនា​ផ្សារ​ធំ​ថ្មី ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព