ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​រួម​គ្នា​សម្តែង​ដោយ​មិន​គិត​កម្រៃប្រមូលប្រាក់​សប្បុរសធម៌​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ផា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ថ្មី​ចាស់​ជា​ច្រើន​នាក់​បាន​រួម​គ្នា​សម្តែង​ក្នុង​កម្មវិធី «​តន្ត្រី​សប្បុរសធម៌​» សម្រាប់​ប្រមូលប្រាក់​យក​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ។ កម្មវិធី​នោះ​កាលពី​ល្ងាច​ថ្ងៃ​២២ វិច្ឆិកា​ឆ្នាំ​២០១៥ នៅ​ភោជនីយដ្ឋាន​ចា​យ៉ា

រាជធានី​ភ្នំពេញ ៖  តារា​សម្តែង​ថ្មី​ចាស់​ជា​ច្រើន​នាក់​បាន​រួម​គ្នា​សម្តែង​ក្នុង​កម្មវិធី «​តន្ត្រី​សប្បុរសធម៌​» សម្រាប់​ប្រមូលប្រាក់​យក​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ។ កម្មវិធី​នោះ​កាលពី​ល្ងាច​ថ្ងៃ​២២ វិច្ឆិកា​ឆ្នាំ​២០១៥ នៅ​ភោជនីយដ្ឋាន​ចា​យ៉ា ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​ត្រសក់ផ្អែម រាជធានី​ភ្នំពេញ ។

លោក​តារា រិ​ទ្ធិ អនុប្រធាន​នៃ​កម្មវិធី​តន្ត្រី​សប្បុរសធម៌​បញ្ជាក់​ថា នេះ​ជា​កម្មវិធី​ប្រមូល​តារា​ទាំង​ថ្មី​ទាំង​ចាស់​ដោយ​មាន​បំណង​ស្វែងរក​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ។ នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក​រិ​ទ្ធិ និង​ក្រុមការងារ​រៀបចំ​កម្មវិធី​តន្ត្រី​សប្បុរសធម៌​ដោយ​លើក​ទី​១ នៅ​ខេត្តសៀមរាប​ទទួល​បាន​ជោគជ័យ​មាន​អ្នកគាំទ្រ​ជួយ​ដល់​មូលនិធិ​ច្រើន ។ ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប លោក​រិ​ទ្ធិ​ស្រឡាញ់​និង​ចង់​ជួយ​ក្មេង​ៗ​ទាំងអស់​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ដែល​កំពុង​ជួប​ការ​ខ្វះខាត ។ ដោយ​ទឹកចិត្ត​បែប​នេះ​ហើយ​ទើប​ខិតខំ​រក​ប្រាក់​សប្បុរសធម៌​ជួយ​ឧបត្ថម្ភ​ដោយ​លើក​ទី​១​បាន​ប្រគល់​ប្រាក់​ជូន​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ចំនួន​ជិត​១​ពាន់​ដុល្លារ ។

តារា​សម្តែង​លោក​ម៉ា​ដូ​ណា ដែល​ចូលរួម​សម្តែង​នា​ឱកាស​នោះ​ដែរ​បាន​ថ្លែងអំណរគុណ​ប្រធាន​ក្រុម​អឹ​ម ដែល​បង្កើត​កម្មវិធី​តន្ត្រី​សប្បុរសធម៌​ឡើង​ដើម្បី​ប្រមូលប្រាក់​ពី​ទឹកចិត្ត​សប្បុរសជន​ជួយ​ដល់​កុមារ​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ។ នេះ​ជា​ការ​ជួយ​ដែល​កើត​ចេញពី​សិល្បករ​ដោយ​សម្តែង​មិន​គិត​ប្រាក់​កម្រៃ​អ្វី​ឡើយ ។ អ្នក​ដែល​ចូលរួម​ក្រៅពី​សម្តែង​លើ​ឆាក​ហើយ​នោះ​បាន​ផ្តល់​ប្រាក់​តាម​សទ្ធា​ជួយ​កម្មវិធី​ផង​ដែរ ។

លោក​ទុំ សា​រុត ហៅ​នាយ​ឃ្លោក​រំភើប​រីករាយ​ដែល​ក្រុម​អឹ​ម​មាន​ទឹកចិត្ត​ស្រឡាញ់កុមារ​ដែល​ខ្វះខាត​ប្រាក់​ព្យាបាល ពិសេស​កុមារ​ក្រីក្រ​ពី​តាម​ជនបទ ។ នេះ​បញ្ជាក់​ថា ក្រុម​សិល្បករ​ធ្វើ​សកម្ម​ភាពល្អ​ក្នុង​សង្គម និង​ទាក់ទាញ​យុវវ័យ​ទាំងអស់​ងាក​មក​ចំណាយពេល​ជួយ​សង្គម​វិញ​ដោយ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​ចៀស​ផុត​ពី​អំពើ​ខុសឆ្គង ។
លោក​ទុំ សា​រុត បាន​ឧបត្ថម្ភ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន​១០០​ដុល្លារ ដោយ​យល់​ថា​ជា​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ការ​បរិច្ចាគ​ធនធាន​តិចតួច​ដល់​សង្គម​ជា​កាយវិការ​មួយ​ល្អ​បំផុត ។
«​កុមារ​នៅ​មន្ទីរពេទ្យ​បង្ហាញ​ថា​ពិតជា​ត្រ​វ​ការ​យើង​ទាំងអស់​គ្នា​ជួយ​។ កុមារ​ជា​«​ទំពាំង​ស្នង​ឫស្សី​» ដូច្នេះ​ត្រូវ​តែ​ជួយ​»​។ លោក​ទុំ សា​រុត ថ្លែង​បែប​នេះ ៕