ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជា ចំរើន បង្កើត​គណបក្ស​កម្ពុជា​សេរីភាព​បន្ទាប់​ពី​លាឈប់​ពី CPP

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ជា ចំរើន អតីត​សមាជិក​រដ្ឋសភា និង​ជា​អតីត​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃ​ទី​២៥​វិច្ឆិកា​នៅ​សណ្ឋាគារ​សាន់​វេ រាជធានី​ភ្នំពេញ ពី​ការ​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ​ថា​«​គណបក្ស​កម្ពុជា សេរីភាព​» ។

រាជធានី​ភ្នំពេញ ៖ លោក​ជា ចំរើន អតីត​សមាជិក​រដ្ឋសភា និង​ជា​អតីត​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃ​ទី​២៥​វិច្ឆិកា​នៅ​សណ្ឋាគារ​សាន់​វេ រាជធានី​ភ្នំពេញ ពី​ការ​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ​ថា​«​គណបក្ស​កម្ពុជា សេរីភាព​» ។

ការ​ប្រកាស​បង្កើត​គណបក្ស​នេះ​បន្ទាប់​ពី​លោក​ជា ចំរើន បាន​លាលែង​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ​២០១៥ ។

នៅ​ក្នុង​សន្និសីទកាសែត​លោក​ជា ចំរើន បញ្ជាក់​ថា «​ខ្ញុំ​នឹង​បង្កើត​គណបក្ស​មួយ មានឈ្មោះ​ថា​«​គណបក្ស​កម្ពុជា សេរីភាព​» ឬ​អាច​ដូរ​ឈ្មោះ​ផ្សេង​ពី​ឈ្មោះ​នេះ​ប្រ​សិន​អ្នកគាំទ្រ​ចង់បាន »​។ លោក​ជា ចំរើន មិន​ទាន់​អាច​អះអាង​ថា​មាន​សមាជិក​ណាខ្លះ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជាមួយ​លោក​នៅឡើយ​ទេ ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​លិខិត​យល់ព្រម​តាម​ការ​ស្នើ​សុំ​លាលែង​ពី​សមាជិក​គណបក្ស​របស់​លោក​ជា ចំរើន  កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​លិខិត​នោះ​លោក​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ។

លោក​ជា ចំរើន បាន​លើក​ឡើង​ថា គណ បក្ស​របស់​លោក​មិន​បាន​យក​ទុន​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ការ​គិត​របស់​មនុស្ស​មួយ​ចំនួន​ទេ ។ ការ​បង្កើត​គណបក្ស​នៅ​ពេល​នេះ​លោក​អាច​មាន​លទ្ធភាព​ស្រែក ឬ​ធ្វើ​អ្វីមួយ ជា​ជាង​លោក​ម្នាក់ឯង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ។

គណបក្ស​របស់​លោក​ជា ចំរើន មិន​ទាន់​មាន​ស្នាក់​ការ និង​ក្បាលម៉ាស៊ីន​ជា​ផ្លូវការ​នៅឡើយ​ទេ ។ នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ លោក​នឹង​បញ្ជូន​ឯកសារ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ចុះ​ឈ្មោះ​ជា​ផ្លូវការ ។

លោក​ជា ចំរើន បាន​ថ្លែង​ថា គណបក្ស​របស់​លោក​នឹង​ចូលរួម​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨​។ នៅ​ពេល​គណបក្ស​របស់​លោក​មាន​វាសនា​ដឹកនាំ​ប្រទេស លោក​នឹង​ដោះ​លែង​អ្នកទោស​ដែល​ជាប់គុក​ពី​ភាព​អយុត្តិធម៌ ជា​ពិសេស​បញ្ហា​ដីធ្លី តែ​គណបក្ស​របស់​លោក​នឹង​មិន​ធ្វើ​កិច្ច​ការងារ​ព្រំដែន​ទេ​ទុក​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក​ជា ចំរើន បញ្ជាក់​ថា គណបក្ស​លោក​នឹង​ចាប់​យក​យុវជន និស្សិត កម្មករ និង​កសិករ​ជា​ចំណុច​សំខាន់​ក្នុង​ការ​ស្វែងរក​ការងារ​ឲ្យ​ពួក​គេ​ធ្វើ ។ នៅ​ពេល​នេះ​ប្រទេស​កម្ពុជា បាន​ធ្វើ​សមាហរណកម្ម​ចូល​អាស៊ាន ដូចនេះ​បញ្ហា​ឥត​ការងារ និង​បញ្ហា​ប្រាក់ខែ​កម្មករ និង​ទីផ្សារ​ផលិតផល​កសិកម្ម វា​ចាំបាច់​ដែល​គណបក្ស​របស់​លោក​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ៕