ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកកែ គឹ​ម​យ៉ា​ន ចុះ​​​ពិនិត្យ​ការដ្ឋានសំណង់រោងចក្រកែច្នៃផលិតផលកសិកម្ម​នាំ​ចេញ​

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កាលពី​ថ្ងៃ​ទី​២៣​ វិច្ឆិកា​ ២០១៥ លោកឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ក្រុមហ៊ុន​ថៃដែល​​កសាង​រោងចក្រ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កាលពី​ថ្ងៃ​ទី​២៣​ វិច្ឆិកា​ ២០១៥ លោកឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ក្រុមហ៊ុន​ថៃដែល​​កសាង​រោងចក្រ​ផលិត​ស្រូវ ​និង​អង្ករ ​ដំឡូង​មី​នាំ​ចេញ​នៅ​ស្រុក​ភ្នំស្រុក​។

តំណាង​ក្រុមហ៊ុន​ថៃ​បាន​ប្រាប់​ថា ​ក្រុមហ៊ុន​បាន​ដំណើរការ​កសាង​ជា​បណ្តើរ​ៗនៅ​​ចុងឆ្នាំ​២០១៥​នេះ និងហើយ​រួចរាល់​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​​ ​ដើម្បី​ដំណើរការ​ ហើយ​ក្រុម​ហ៊ុន​អាច​ជ្រើស​រើស​កម្មករ​មក​ធ្វើ​ការ​ប្រមាណ​២០០​នាក់​ជំ​ហាន​ដំបូង​។

ក្រុមហ៊ុន​កំពុង​ដំណើរការ​កសាង​នេះ​ គឺជា​ក្រុមហ៊ុន​ដែល​ផលិត​ស្រូវ​អង្ក​រ និង​ដំឡូង​មី​នាំ​ចេញ​ទៅ​បរទេស ហើយ​​​ទទួល​ទិញ​កសិផល​ដើម្បី​ផលិត​នាំ​ចេញ​ តែ​កសិផល​ដូច​ជា​ស្រូវ​ដែល​ទទួល​ទិញ​ក្នុងស្រុក​ភ្នំស្រុក​ គឺ​មិន​អាច​គ្រប់​តាម​តម្រូវការ​ឡើយ​ ​​​។

លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន បាន​ប្រសាសន៍​ថា ​មូលហេតុ​ដែល​ក្រុមហ៊ុន​ថៃ​ដាក់​វិនិយោគ​នៅ​ស្រុក​ភ្នំស្រុក ​ខេត្តបន្ទាយមានជ័យ​​ ផលិត​ស្រូវ​អង្ករ ​និង​ដំឡូង​មី​នាំ​ចេញ​នោះ ដោយ​សារ​ស្រុក​ភ្នំស្រុក​មាន​អាង​ត្រពាំង​ថ្ម​ និង​ប្រជា​កសិករ​ធ្វើ​ស្រូវស្រាល​ច្រើន​ និង​ចំការ​ដំឡូង​មី​៕