ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ដងផ្លូវ បែ​ជា​ជួប​ប្រទះ​គ្រឿងញៀ.ន

8 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ បុរស​២​នាក់​ត្រូវ​បាន​កងកម្លាំង​ឯកភាព​ស្រុក​អន្លង់​វែង​ធ្វើការ​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀ.ន ខណៈ​ពេល​កម្លាំង​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​តាម​ដងផ្លូវ​ជាតិ​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៥

ខេត្តឧត្តរមានជ័យ ៖ បុរស​២​នាក់​ត្រូវ​បាន​កងកម្លាំង​ឯកភាព​ស្រុក​អន្លង់​វែង​ធ្វើការ​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ខណៈ​ពេល​កម្លាំង​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​តាម​ដងផ្លូវ​ជាតិ​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៥ ស្ថិត​ក្នុងភូមិ​ស្លែង​ព័រ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

លោក​អនុសេនីយ៍ឯក ទុ​យ ហុង​លី ប៉េ​អឹ​ម​ស្រុក​អន្លង់​វែង បាន​ឲ្យ​ដឹង​ថា កម្លាំង​ឯកភាព​ស្រុក​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ដែល​ស្ថិត​នៅ​តាម​ដងផ្លូវ​ជាតិ​មាន​២ គោលដៅ​ទី​១​ដាក់​ក្នុងភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង​, ទី​២ ដាក់​ក្នុងភូមិ​ស្លែង​ព័រ ឃុំ​ត្រពាំង​តា​វ សមត្ត​កិច្ច​ដកហូត​បាន​ស្លាក់​លេខ ខ​.​ម ដោយ​មិន​ស្របច្បាប់​បាន​មួយ​ចំនួន ។

លោក​បាន​បន្ត​ថា បន្ទាប់​មក​សមត្ថកិច្ច​មានការ​សង្ស័យ ហើយ​បាន​ឆែកឆេរ​ឃើញ​គ្រឿងញៀន​១៣​កញ្ចប់​តូច​ជា​ម្សៅ​ពណ៌​ស នៅ​នឹង​ម៉ូតូ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​២​នាក់ ១-​ឈ្មោះ ឡា​ត ធឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្លែង​ព័រ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង និង ២-​ឈ្មោះ ហាន ហួ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ទួល​ប្រាសាទ ឃុំ​ស្រុក​ជាមួយ​ជនសង្ស័យ​ខាងលើ ។

លោក​បាន​បញ្ចា​ក់ថា ជនសង្ស័យ​ទាំង​២​នាក់​កម្លាំង​ឯកភាព​បាន​ប្រគល់​ទៅ​ឲ្យ​សមត្ត​កិច្ច​ប៉ូលិស​អធិការដ្ឋាន​ស្រុក​អន្លង់​វែង សាកសួរ​ចម្លើយ និង​កសាង​សំណុំរឿង​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕