ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រម​ណីយដ្ឋាន​ធម្ម​ជាតិ​ថ្មីអន្លង់​ស្វាយ​ត្រូវ​បានមន្ទីរ​ទេសចរណ៍​ខេត្ត​រៀប​ចំ

13 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ រមណីយ​ដ្ឋាន​ទឹកធ្លាក់​អន្លង់​ស្វាយ​ គឺ​ជា​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ថ្មី​មួយ​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​​ និងរៀប​ចំ​ដោយ​មន្ទីរ​ទេ​ស​ចរណ៍​ខេត្ត ។ រមណីយដ្ឋាន​នេះ​មាន ចំងាយ​៥៧​គីឡូ​ម៉ែត្រ​ពីទី​រួម​ខេត្ត​ ស្ថិត​ក្នុង​ភូមិ​ដូង​ស្លា ឃុំ​ក្បាល​ទឹក ស្រុក​ទឹក​ផុស ។ ភ្ញៀវ​ទេស​ចរ​ដែល​ចង់​ទៅកំសាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់ អន្លង់​ស្វាយដ៏​ស្រស់​ស្អាត​​នេះ គឺ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥៣ ទៅ​ដល់​ស្រុក​ទឹក​ផុស ដែល​មាន​ចំងាយ​ជាង​៣០​គីឡូ​ម៉ែត្រ តាម​ផ្លូវ​ក្រាល​កៅស៊ូយ៉ាង​ស្អាត​ដែលទើប​ស្ថាប​នា​​ហើយ​ថ្មី និង​បន្តដំណើរ​​តាមផ្លូវ​ក្រាល​ក្រួស​ក្រហមជាង​២០​គីឡូ​ម៉ែត្រទៀត ទើប​ទៅ​ដល់​ភូមិ​ដូង​ស្លា ​ភ្ញៀវ​ត្រូវ​ធ្វើ​ដំណើរដោយ​​ថ្មើ​រ​ជើង​ជាង​២​គីឡូ​ម៉ែត្រ​ទៀត​ក៏​បានទៅ​ ដល់​រមណីយដ្ឋាន​ទឹក​ធ្លាក់​យ៉ាង​ស្រស់ស្អាត​នេះ​ប៉ុន្តែ​ផ្លូវ​ថ្មើរ​ជើង​ អាចជិះ​ម៉ូតូ​បាន ។

ខេត្ត​កំពង់ឆ្នាំង ៖ រមណីយ​ដ្ឋាន​ទឹកធ្លាក់​អន្លង់​ស្វាយ​ គឺ​ជា​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ថ្មី​មួយ​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​​ និងរៀប​ចំ​ដោយ​មន្ទីរ​ទេ​ស​ចរណ៍​ខេត្ត ។ រមណីយដ្ឋាន​នេះ​មាន ចំងាយ​៥៧​គីឡូ​ម៉ែត្រ​ពីទី​រួម​ខេត្ត​ ស្ថិត​ក្នុង​ភូមិ​ដូង​ស្លា ឃុំ​ក្បាល​ទឹក ស្រុក​ទឹក​ផុស ។ ភ្ញៀវ​ទេស​ចរ​ដែល​ចង់​ទៅកំសាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់ អន្លង់​ស្វាយដ៏​ស្រស់​ស្អាត​​នេះ គឺ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥៣ ទៅ​ដល់​ស្រុក​ទឹក​ផុស ដែល​មាន​ចំងាយ​ជាង​៣០​គីឡូ​ម៉ែត្រ តាម​ផ្លូវ​ក្រាល​កៅស៊ូយ៉ាង​ស្អាត​ដែលទើប​ស្ថាប​នា​​ហើយ​ថ្មី និង​បន្តដំណើរ​​តាមផ្លូវ​ក្រាល​ក្រួស​ក្រហមជាង​២០​គីឡូ​ម៉ែត្រទៀត ទើប​ទៅ​ដល់​ភូមិ​ដូង​ស្លា ​ភ្ញៀវ​ត្រូវ​ធ្វើ​ដំណើរដោយ​​ថ្មើ​រ​ជើង​ជាង​២​គីឡូ​ម៉ែត្រ​ទៀត​ក៏​បានទៅ​ដល់​រមណីយដ្ឋាន​ទឹក​ធ្លាក់​យ៉ាង​ស្រស់ស្អាត​នេះ​ប៉ុន្តែ​ផ្លូវ​ថ្មើរ​ជើង​អាចជិះ​ម៉ូតូ​បាន ។

លោក​ស៊ីវ រុន ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មន្ទីរ​​បាន​រៀប​ចំ​គំរោង​ចង​ក្រង​ជា​សហគមន៍រមណីយ​ដ្ឋាន​​ទឹកធ្លាក់អន្លុង​ស្វាយ​នេះ​ហើយបើក​វគ្គ​បំប៉ន​សមត​្ថ​ភាព​ដល់​គណៈ​កម្ម​ការ​សហ​គមន៍ គឺ​បើក​វគ្គបញ្ជ្រាប​យេន​ឌ័រ បើក​វគ្គ​ផ្សព្វផ្សាយ​ពី​អនាម័យ​ក្នុង​សហ គមន៍​បណ្តុះ​បណ្តាល​វិជ្ជា​​ជីវៈ​ដល់​សហគមន៍​មាន​ត្បាញ កាត់​ដេរ ធ្វើ​វត្ថុ​អនុ​ស្សាវរីយ៍ ​ចុង​ភៅ រៀប​ចំ​ឱ្យ​របាំ​ត្រុដិ ឆៃយ៉ាំ របាំប្រពៃ​ណី​ ស្ថាប​នា​ផ្លូវ​ទៅ​កាន់រមណីយដ្ឋាន​ទឹក​ធ្លាក់ ដែលមាន​ចំងាយ​ជាង​២​គីឡូ​ម៉ែត្រ ធ្វើ​ខ្លោង​ទ្វាររមណីយ ដ្ឋាន ​ធ្វើ​បញ្ជរព័ត៌​មាន​ កន្លែង​លក់សំបុត្រ ស្លាក​ចង្អុល​បង្ហាញ​។ ចំណតយាន​យន្ត ស្លាកឈ្មោះ​ដើមឈើ​ បង្គន់​អនា​ម័យ រោង​លំហែ​តាម​ដងព្រៃ​ធ្វើ​អាហារ​ដ្ឋាន​ និង​តូប​លក់​​វត្ថុអនុស្សាវរីយ៍​ជាដើម ។

លោក​​ប្រធានមន្ទីរបាន​បន្ត​ថា រមណីយដ្ឋាន​ទឹកធ្លាក់​​​អន្លង់​ស្វាយ​នេះ​ពិត​ជា​ស្រស់ស្អាត​មិន ចាញ់​ទឹក​ធ្លាក់​នៅ​តំបន់​នានា​ក្នុងខេត្ត​ផ្សេងៗ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជាឡើយ ។ ចំណែកផ្លូវទៅ​កាន់ទី​នោះ​​វិញ​មិន​លំបាក​ទេ គឺយើង​មានផ្លូវ​ជាតិ​ដែល​ក្រាល​កៅស៊ូជាង​៣០​គីឡូ​ម៉ែត្រ និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​រលោង​ស្រិល​ជាង​២០​គីឡូ​ម៉ែត្រ ប៉ុន្តែ​នៅ​សល់​តែ​២គីឡូ​ម៉ែត្រ​ត្រូវដើរ​កាត់ព្រៃ​គឺ​មិនឆ្ងាយ​ពេកទេ​​​ យើង​អាចដើរ​បាន​យ៉ាង​ស្រួល ហើយ​ផ្លូវ​នេះ​យើង​កំពុង​ស្នើ​សុំ​ទៅ​មន្ទីរ​សា​ធា​រណ​ការ​ ដើម្បី​ស្ថាបនា​ឱ្យ​ដល់​តែ​ម្តង​។ រមណីយ​ដ្ឋាន​ទឹក​ធ្លាក់​អន្លង់​ស្វាយ​ពិត​ជា​មានទឹក​ស្អាត​បរិសុទ្ធ​ធ្លាក់ពី​ជួរ​ភ្នំឱរ៉ាល់មក​ដល់​ទី​នោះ​តែម្តង ។ ភ្ញៀវ​ទេសច​រដែល​ធ្លាប់​​បានទៅ​ហើយ​ គឺ​តែង​តែចង់​ទៅ​ម្តង​ទៀតព្រោះ​ថា ពិត​ជា​មាន​ធម្ម​ជាតិ​ស្រស់​ស្អាត ​ទឹកធ្លាក់​ថ្លា​ឆ្វង់ និង​ខ្យល់​បរិសុទ្ធ​យ៉ាង​ពិតប្រាកដ​មែន ៕