Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

នយោបាយ​សត្វ​កណ្ដុរ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០១០ ម៉ោង ១៤:៤៧

លោក​ឌួ​ង សុភាព ការិយាល័យ​រដ្ឋបាល​ខុទ្ទកាល័យ​អគ្គបញ្ជាការ

ពិតជា​ចំឡែក​ខ្លាំង​ណាស់​ដែល​អ្នកនិពន្ធ រឿង​ឆ្មា និង​កណ្ដុរ បាន​សរសេរ​រឿង​ដោយ​ឱ្យ តួអង្គ​សត្វ​ឆ្មា ដែល​ជា​សត្វ​រហ័សរហួន​ឆ្លាត វាងវៃ និង​មាន​អំណាច​បំផុត បើ​ប្រៀបធៀប ទៅ​នឹង​សត្វ​កណ្ដុរ បែរជា​ទទួល​រង​គ្រោះ​ស្ទើរ ស្លាប់​ស្ទើរ​រស់ ដោយ​ល្បិចល្បង​កំ​ប៉ិច​កំប៉ុក របស់​សត្វ​កណ្ដុរ​ដ៏​តូច​នោះ​ទៅ​វិញ ។ តើ​ធម្មជាតិ​ពិត​របស់​សត្វ​ទាំង​ពីរ​អាច​ទេ​! ដែលកណ្ដុរ​ហ៊ាន​លលេង​នឹង​ឆ្មា? ដាច់ខាត​គឺ​មិនហ៊ាន​ឡើយ បើ​ដូច្នេះ​តើ​ហេតុ​អ្វី​បានជា​អ្នកនិពន្ធ​សរសេរ​រឿង​ក្រឡាប់ចាក់​បែប​នេះ? ហ្នឹងហើយ​ដែល​ហៅ​ថា លទ្ធិប្រជាធិបតេយ្យ បែប​សត្វ​កណ្ដុរ​នោះ ។ គណបក្ស​ប្រជាជន​កម្ពុជា​ជា​បក្ស​ដ៏​ធំបំផុត ដែល​មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ដ៏​រឹង​មាំ មាន​គោល​មាគ៌ា​នយោបាយ​យ៉ាង​ល្អ​វិសេសវិសាល​ឥត​ខ្ចោះ មានគុណ​សម្បត្ដិ​យ៉ាង​ធំធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន បាន​នាំ​ប្រទេស​ឱ្យរួច​ផុត​ពី​ភ្នក់ភ្លើងសង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ ហើយ​ផ្ដល់​នូវ​សុខ​សន្ដិភាព​ឯកភាព​ជាតិ​លើទូ​ទាំង​ប្រទេស ។

មិនតែប៉ុណ្ណោះ​បក្ស​នេះ​បាន នឹង​កំពុង​សស្រាក់សស្រាំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​លើ​គ្រប់​វិស័យ ឱ្យ​មាន​ភាព​រីកចំរើន​គួរ​ជាទី​មោ​ទ​នៈ ។ សំណង់​អគារ ស្ពាន ថ្នល់ សាលារៀន វត្ដ​អារាម មន្ទីរពេទ្យ ។​ល​។ និង​។​ល​។ បាន​ប្រតិស្ឋាន​ឡើង​ដូច​គេ ជប់​ប​ង្អូ​តរៀង​យ៉ាង​សង្ហារ​គ្រប់​ខេត្ដ​-​ក្រុង ទាំងអស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​ស្រស់បំព្រង​នៃ​យើង ។ ប៉ុន្ដែ​ជន​អគតិ​មួយ​ក្ដាប់​តូច ក្ដឹប​គណបក្ស​មួយ​ចំនួន​ដែល​អួតខ្លួន​ជា​អ្នក ស្នេហា​ជាតិ ហើយ​មាន​ចរិតលក្ខណៈ​ឡេ​មឡឺម លឹប​ល ​មាន​សារជាតិ​ប្រវត្ដិ​ស្អុយគគ្រុក ដូច​សត្វ​កណ្ដុរ​ចូល​ចិត្ដ​តែ​បោល​ទៅ​ជ្រកកោន នៅ​បរទេស​នោះ បែរជា​និយាយ​ច្រំ​ដែល​ៗ​ថា “​ប្រទេស​ជាតិ​កាន់តែ​ហិន​ហោចទៅ​ៗ ប្រទេស​ជាតិ​គ្មាន​លទ្ធិប្រជាធិបតេយ្យ ផ្ដាច់ការ គាបសង្កត់​រាស្ដ្រ​កាន់តែ​ក្រ​ទៅ​ៗ​ជាដើម​” ។

ពួក​នេះ​កំពូល​ប្រើ​ល្បិច​ឥត​ទាស់ ដោយ​គេយល់​យ៉ាង​ច្បាស់​ថា សហគមន៍​អន្ដរជាតិ​ពិត ជា​ជឿ​ពួក​គេ ក្នុង​ខណៈ​ដែល​ខ្លួន​ធ្វើ​ពុត​ជាដួល បន្ទាប់​ពី​បាន​ហក់​ទៅ​សំពង​ក្បាល​អ្នកដទៃ ហើយ​ចោទ​ថា គេ​បាន​ច្រាន​ខ្លួន​ឱ្យ​ដួល ដោយ​អយុត្ដិធម៌ ។ ដ្បិត​គេ​ជឿ​បាន​យ៉ាងងាយ​បើ​ថា “​ឆ្មា​ខាំ​កណ្ដុរ​” ។ ក្នុង​បរិបទ​នេះ ជន​អគតិ​តែងតែ​ប្រមាថកាតទាន​បន្ដុះបង្អាប់ ដោយ​ផ្កា​វោហា​សាស្ដ្រ ពុតត្បុត ពិសពុល​ទៅ លើ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទាញ​យកប្រយោជន៍​សំរាប់​មហិច្ឆតា​ខ្លួន​។ គេ​ធ្វើ​បែបនេះ​បាន​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​គណបក្ស​ប្រជាជន​មាន​ព្រហ្ម​វិហារធម៌ និង​ការ​បង្រួបបង្រួម​ជាតិ​ជា​គោលការណ៍​គ្រឹះ​របស់​បក្ស ។ តែ​គេ​មិន​អាច​ធ្វើ​អ្វី​ដែល​នាំ​ឱ្យប៉ះពាល់​ដល់​កិត្យានុភាព​ជាតិ ផលប្រយោជន៍ជាតិ ដូច​ជា​ការ​បំផ្លាញ​ទ្រព្យសម្បត្ដិ​រដ្ឋ ការញុះញង់​ឱ្យ​មានការ​បែកបាក់​ចំណង​មេត្រីភាព កិច្ច​សហប្រតិបត្ដិការ​ល្អ​រវាង​ប្រទេស​ជិតខាង​បាន​ឡើយ ព្រោះ​ប្រទេស​មានច្បាប់ សេរីភាព មាន​ដែន​កំណត់ ។ បើ​សឿង​កុំ​រត់​ចោល​ច្បាប់ ត្រាប់​តាម​សត្វ​កណ្ដុរ​ទៀត ទើប​ហៅ​អ្នក​ក្លាហាន​ ។

 

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd