ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​កុំឱ្យ​គេ​ឮ អាទិត្យ​នេះ ម៉ូតូ​ថ្មី​នាំ​ចូល​កើនឡើង​មួយ​ជា​ពីរ

8 ឆ្នាំ មុន

*​សេចក្តីរាយការណ៍​សង្ខេប​មួយ មុន​នេះ​បន្តិច ពី​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង​មក​ថា ក្នុង​សបា្ត​ហ៍​នេះ មាន​ម៉ូតូ​ថ្មី​គ្រប់ប្រភេទ បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​យ៉ាង​រលូន ដឹក​តាម​រថយន្ត​ថៃ​មក​ទម្លាក់​នៅ​ហួស​ច្រក​ទ្វារ​បន្តិច​ដូច​ធម្មតា

*​សេចក្តីរាយការណ៍​សង្ខេប​មួយ មុន​នេះ​បន្តិច ពី​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង​មក​ថា ក្នុង​សបា្ត​ហ៍​នេះ មាន​ម៉ូតូ​ថ្មី​គ្រប់ប្រភេទ បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​យ៉ាង​រលូន ដឹក​តាម​រថយន្ត​ថៃ​មក​ទម្លាក់​នៅ​ហួស​ច្រក​ទ្វារ​បន្តិច​ដូច​ធម្មតា ។

*សេចក្តីរាយការណ៍​ដដែល​ប្រាប់​ថា ក្នុង​សបា្ត​ហ៍​នេះ គេ​នាំ​ចូល​បាន​ជាង​២០០​គ្រឿង ដែល​ក្នុង​សបា្ត​ហ៍​មុន មាន​តែ​ជាង​១០០​គ្រឿង​ប៉ុណ្ណោះ គឺ​នាំ​ចូល​កើនឡើង​មួយ​ជា​ពីរ ។

*ពេល​សួរ​ថា តើ​ក្រុមហ៊ុន​មួយ​ណា​នាំ​ចូល​នោះ ទទួល​បាន​ចម្លើយ​ថា ជា​ក្រុមហ៊ុនចម្រុះ​មួយ​ដែល​ពី​មុន​មក នាំ​ចូល​មានឈ្មោះ​ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា ។ ពេល​នេះ រួម​គ្នា​នាំ​ចូល កុំឱ្យ​ពិបាក​ទាស់​គ្នា ។

*គ្មាន​មន្ត្រី​គយ​ណា​ម្នាក់​ហ៊ាន​និយាយ​ទេ ពេល​កោះសន្តិភាព​សួរនាំ​ពី​រឿង​បរិមាណ​នៃ​ការ​នាំ​ចូល​នេះ គេ​គ្រាន់តែ​និយាយ​ថា ដឹង​ប៉ុន្មាន​និយាយ​ប៉ុណ្ណឹង​ទៅ​… ខ្ញុំ​មិន​ហ៊ាន​ប្រាប់​ទេ ខ្លាច​មេ​… ។​ល​។