បង្កើតកន្លែងកំសាន្តឱ្យអ្នកទេសចរទៅជួបក្រពើក្នុងទឹក
ដោយ ៖ ប្រុសកោះ
ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០១០ ម៉ោង ១០:៥០

គេហទំព័របរទេស
សត្វក្រពើដែលពួកភ្ញៀវហែលទឹកទៅជួប
សួនឧទ្យានជាកន្លែងកំសាន្តដ៏មានប្រជាប្រិយភាពមួយក្នុងទីក្រុង Darwin ប្រទេសអូស្ត្រាលី បានបង្កើតកន្លែងកំសាន្តយ៉ាងពិសេសមួយសំរាប់អ្នកទេសចរដើម្បីជួបសត្វក្រពើនៅក្នុងអាងទឹកជំរៅយ៉ាងជ្រៅ ។ កន្លែងកំសាន្តនោះបង្កើតឡើងបែបជាទូកញ្ចក់មួយសំរាប់អ្នកទេសចរ ដើម្បីទៅជួបក្រពើយ៉ាងធំមួយក្បាលមានដងខ្លួនប្រវែង១៨ហ៊្វូត ។ នៅពេលអ្នកទេសចរចូលក្នុងទូកញ្ចក់នោះគេបានសំរ៉ូតចុះបន្តិចម្តងៗរហូតដល់អ្នកទេសចរនោះជួបទល់មុខគ្នាជាមួយសត្វក្រពើដូចក្នុងរូបភាពដែលលោកអ្នកបានឃើញ ដែលមើលទៅគួរឱ្យរន្ធត់បំផុត ៕