ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ខាំ​លិង្គ​ប្តី​ដាច់​ពាក់កណ្ដាល ខណៈ​កំពុង​ដេក​លក់

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​ប្រពន្ធ​ខាំ​ដាច់​លិង្គ​ពាក់កណ្ដាល​ដោយ​មិនដឹង​មូល ខណៈ​កំពុង​ដេក​លង់លក់​កាលពី​យប់​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥ នៅ​លើ​ផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​ស៊ី​វត្ថា ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​ប្រពន្ធ​ខាំ​ដាច់​លិង្គ​ពាក់កណ្ដាល​ដោយ​មិនដឹង​មូល ខណៈ​កំពុង​ដេក​លង់លក់​កាលពី​យប់​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥ នៅ​លើ​ផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​ស៊ី​វត្ថា ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី​ដែល​ត្រូវ​ប្រពន្ធ​ខាំ​ដាច់​លិង្គ​ពាក់កណ្ដាល​ឈ្មោះ ប៉ាន់ សេង អាយុ​៣២​ឆ្នាំ ចំណែក​ប្រពន្ធ​ដែល​ខាំ​លិង្គ​ប្តី​ឈ្មោះ យិ​ម ឈ័ន អាយុ​២៨​ឆ្នាំ ។ ទាំង​២​នាក់​មានកូន​ស្រី​ម្នាក់​អាយុ​៦​ឆ្នាំ ។

ប្រភព​ពី​បុរស​ជា​ប្តី​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​លោក​និង​ប្រពន្ធ​កូន​របស់​លោក​បាន​ពិសា​បាយ​ល្ងាច រួច​នាំ​គ្នា​ចូល​សម្រាន្ត​ដូច​សព្វមួយដង ខណៈ​កំពុង​ដេក​លង់លក់​ស្កប់ស្កល់​ស្រាប់តែ​ប្រពន្ធ​របស់​គាត់​បាន​ខាំ​លិង្គ​របស់​គាត់​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​គាត់​ឈឺ​ចុកចាប់​រហូត​ដល់​ថ្នាក់​រក​អ្វី​ថ្លែង​មិន​បាន ក៏​សម្រេចចិត្ត​ទះកំភ្លៀង​ប្រពន្ធ​ដើម្បី​ឲ្យ​ប្រពន្ធ​លែង តែ​ទោះជា​យ៉ាង​ណា​​ប្រពន្ធ​របស់​គាត់​មិន​ព្រម​លែង​សោះ គឺ​ខាំ​រហូត​ដាច់​ពាក់កណ្ដាល​តែ​ម្តង ។ បន្ទាប់​មក​ក៏​ត្រូវ​បងប្អូន និង​ជិតខាង​ដឹក​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​តែ​ម្តង ។

បុរស​ជា​ប្តី​បាន​បន្ត​ទៀត​ថា លោក​មិនដឹង​ថា ហេតុ​អ្វី​បានជា​ប្រពន្ធ​របស់​គាត់​ខាំ​លិង្គ​របស់​គាត់​រហូត​ដាច់​ពាក់កណ្ដាល​បែប​នេះ​ទេ ។

ប្រភព​ពី​អ្នក​ភូមិ​ដែល​ជិត​ផ្ទះ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​មុន​ពេល​មាន​ហេតុការណ៍​ខាំ​លិង្គ​ប្តី​រហូត​ដាច់​ពាក់កណ្ដាល​នេះ ស្ត្រី​ជា​ប្រពន្ធ​ដូច​ជា​ប្លែក​ៗ​ម៉េច​មិនដឹង​ទេ មើលទៅ​ហាក់ដូចជា​មាន​អ្វី​ចូលខ្លួន​អ៊ីចឹង ៕