ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀល​នេះ ប៉ូលិស​ស្រុក​សង្កែ​ប្រកាស​ឱ្យ​ពលរដ្ឋ​ឃុំ​រកា​ប្រុង​ប្រយ័ត្ន បន្ទាប់​ពី​ក្របី​ឡើង​.​កមួយ​ក្បាល​វ័ធ​មនុស្ស​ស្លា.ប់​១ របួសធ្ងន់​១

8 ឆ្នាំ មុន

​ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​វេលា​ម៉ោង​នេះ ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៥ សមត្ថកិច្ច​ស្រុក​សង្កែ បាន​ធ្វើការ​ប្រកាស​អាសន្ន​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​ការ មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​ក្របី​ឡើង​.​កមួយ​ក្បាល ដែល​កំពុង​បង្កចលាចល បន្ទាប់​ពី​ក្របី​នេះ បាន​វ័ធ​មនុស្ស​២​នាក់ ដោយ​ម្នាក់​របួសធ្ងន់ និង​ម្នាក់​ទៀត​ស្លា.ប់ ហើយ​សមត្ថកិច្ច​គិត​ថា ក្របី​នោះ​នឹង​អាច​ដំណើរ​ទៅ​ដល់​ឃុំ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​វេលា​ម៉ោង​នេះ ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៥ សមត្ថកិច្ច​ស្រុក​សង្កែ បាន​ធ្វើការ​ប្រកាស​អាសន្ន​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​ការ មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​ក្របី​ឡើង​.​កមួយ​ក្បាល ដែល​កំពុង​បង្កចលាចល បន្ទាប់​ពី​ក្របី​នេះ បាន​វ័ធ​មនុស្ស​២​នាក់ ដោយ​ម្នាក់​របួសធ្ងន់ និង​ម្នាក់​ទៀត​ស្លាប់ ហើយ​សមត្ថកិច្ច​គិត​ថា ក្របី​នោះ​នឹង​អាច​ដំណើរ​ទៅ​ដល់​ឃុំ
រកា​​នោះ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ជា តុ​ត អាយុ​៥៥​ឆ្នាំ (​រង​របួសធ្ងន់​) និង​ម្នាក់​ទៀត​ឈ្មោះ​ជា តុងទីន អាយុ​២០​ឆ្នាំ (​ស្លាប់​) ទាំង​២​នាក់​ជា​ឪពុក និង​កូន ។ ចំណែក​ក្របី​មិនដឹង​ដាច់​មកពីណា​នោះ​ទេ ដោយ​គេ​ឃើញ​មាន​ខ្សែ​ជាប់​នឹង​.​ក​ផង​ដែរ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា កន្លង​មក បុរស​ឈ្មោះ​ជា តុ​ត បាន​ទៅ​សារ​មង​ដោយ​ដើរ​កាត់​តាម​ព្រៃរនាម ក្នុង​ឃុំ​កំពង់ព្រះ ស្រុក​​សង្កែ ក៏​ប្រទះ​ជាមួយ​សត្វ​ក្របី​ឡើង​.​ក​ខាងលើ​នោះ ក៏​វ័ធ​ជន​រង​គ្រោះ​ត្រូវ​ធ្លាយ​ពោះ​ខាងស្តាំ​រង​របួសធ្ងន់ ហើយ​ក្របី​នោះ​បាន​រត់​ចូល​ព្រៃរនាម​វិញ រីឯ​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ដោយ​កើត​ទុក​មិន​សុខចិត្ត កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៧ វិច្ឆិកា នោះ យុវជន​ម្នាក់​ដែល​ជា​កូនប្រុស​របស់​ជន​រង​គ្រោះ​ឈ្មោះ​ជា តុង​ទីន ក៏​បាន​ចូល​ទៅ​ព្រៃរនាម ដើម្បី​រក​ក្របី​ដែល​បាន​វ័ធ​ឪពុក​ចាប់​ទៅ​ឱ្យ​សមត្ថកិច្ច ហើយ​បាន​ជួប​ក្របី​មែន ក៏​កៀង​ក្របី​នោះ​ឱ្យមក​ភូមិ តែ​ចៃដន្យ​អាក្រក់ ត្រូវ​ក្របី​ឡើង​.​ក​វ័ធ​ត្រូវ​ចំ​ដោះ និង​ពោះ​ខាងឆ្វេង បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ទឹកតែ​ម្តង ។