ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ឡើង​លើ​១​គ្រាប់​គំរាម​អ្នក​រាំ ឪពុក​កូន​ថៅកែ​អក​កេះ​ត្រូវ​គេ​ព្រួត​វាយ​របួសធ្ងន់​ទាំង​២​នាក់

8 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ដល់​ម៉ោង​បិទ​អក​កេះ​តែ​អ្នក​​រាំ​មិន​ទាន់​អស់ចិត្ត​សូម​ឱ្យ​លេង​បន្ត​៤-៥​បទ​ទៀត​មិន​ព្រម ក៏​​នាំ​គ្នា​​ស្រែក​ឡូឡា​ឌឺដង​ពាក្យ​សម្តី​ដាក់​ក្រុម​អ្នក​ភ្លេង​ពី​សំណាក់​ក្រុម​អ្នក​រាំ ធ្វើ​ឱ្យ​កូន​ម្ចាស់​អក​កេះ​ខឹង​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បា.ញ់​ឡើង​លើ​១​គ្រាប់

ខេត្តកណ្តាល ៖ ដល់​ម៉ោង​បិទ​អក​កេះ​តែ​អ្នក​​រាំ​មិន​ទាន់​អស់ចិត្ត​សូម​ឱ្យ​លេង​បន្ត​៤-៥​បទ​ទៀត​មិន​ព្រម ក៏​​នាំ​គ្នា​​ស្រែក​ឡូឡា​ឌឺដង​ពាក្យ​សម្តី​ដាក់​ក្រុម​អ្នក​ភ្លេង​ពី​សំណាក់​ក្រុម​អ្នក​រាំ ធ្វើ​ឱ្យ​កូន​ម្ចាស់​អក​កេះ​ខឹង​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​ឡើង​លើ​១​គ្រាប់​ហើយ​អា​ម៉េ​បម្រុង​បាញ់​ទៀត​តែ​បាញ់​អត់​ចេញ ក៏​ត្រូវ​កូន​ម្ចាស់​ដើមការ​ដែល​ជា​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​មូលដ្ឋាន ស្ទុះ​ទៅ​ចាប់ដក​កាំភ្លើង​ពី​ដៃ​យក​ទៅ​ប្តឹង​មេ​ប៉ុស្តិ៍ ។ បន្ទាប់​ពី​កូន​ម្ចាស់​ដើមការ​ចាប់ដក​យក​កាំភ្លើង​ទៅ​ប្តឹង​មេ​ប៉ុស្តិ៍ ម្ចាស់​អក​កេះ​ និង​កូនប្រុស​ដែល​ជា​ម្ចាស់​កាំភ្លើង​បាន​ដើរ​ចេញ​មក​ថ្នល់ជាតិ​ក្រៅ​រោងការ ក៏​ត្រូវ​ក្មេង​ស្ទាវ​ព្រួត​គ្នា​វាយ​បណ្តាល​ឱ្យ​របួសធ្ងន់​ទាំង​២​នាក់ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៥ ស្ថិត​ក្នុងភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ឪពុក​និង​កូន មានឈ្មោះ លី ម៉​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ថៅកែ​អក​កេះ បាន​រង​របួសធ្ងន់​ផ្នែក​ក្បាល ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម និង​ម្នាក់​ទៀត​ជា​កូន​ឈ្មោះ លី ម៉េ​ង ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខងារ​ជា​មន្ត្រី​ប៉េ​អឹ​ម​លើ​ផ្ទៃ​ប្រទេស ប្រើប្រាស់​អាវុធ​ខ្លី​ម៉ាក​៥៤ ផលិត​នៅ​ប្រទេស​ចិន គ្មាន​លេខ នៅ​សល់​ក្នុង​បង់​៦​គ្រាប់ បាន​រង​របួសធ្ងន់​ផ្នែក​ក្បាល និង​ដៃ ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្តាល ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មោះ ផាត វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខងារ​ជា​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​បន្ទាយដែក ត្រូវជា​បងប្រុស​បង្កើតកូន​ក​ម្លោះ រស់​នៅ​ភូមិ​-​ឃុំ​ខាងលើ និង​ជា​អ្នក​ចាប់ដក​យក​កាំភ្លើង​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​ថ្ងៃខែ​ឆ្នាំ​ខាងលើ​ ផ្ទះ​របស់​គាត់​បាន​រៀប​មង្គលការ​ប្អូនបង្កើត ហើយ​បាន​ជួល​តន្ត្រី​អក​កេះ​របស់​ឈ្មោះ លី ម៉​ន ពី​កោះធំ​មក​ប្រគំ​កំដរ​ភ្ញៀវ​ពេល​ស៊ី និង​រាំ​លេង​សប្បាយ ។ រហូត​ដល់​វេលា​ម៉ោងជាង​១១​យប់ ក្រុម​អក​កេះ​ក៏​បិទ ប៉ុន្តែ​ក្រុម​អ្នក​រាំ​ចាស់​ក្មេង​សូម​សំណូមពរ​ឱ្យ​លេង​៤-៥​បទ​ទៀត តែ​ក្រុម​ភ្លេង​អត់​លេង​ទេ ហើយ​និយាយ​ថា បើ​លេង​ទៀត​សុំ​លុយ​ថែម ខណៈនោះ​ក្រុម​អ្នក​រាំ​ចាស់​ក្មេង​ក៏​ស្រែក​ឡូឡា​ឌឺដង​ដាក់​អ្នក​​លេង​អក​កេះ​ធ្វើ​ឱ្យ​កូន​ថៅកែ​អក​កេះ​ឈ្មោះ លី ម៉េ​ង ដែល​ជា​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ខឹង បាន​កាំភ្លើង​ពី​ចង្កេះ​បាញ់​ឡើង​លើ​១​គ្រាប់​បណ្តាល​ឱ្យ​ធ្លុះ​តង់​រោង ហើយ​អា​ម៉េ​កាំភ្លើង​បម្រុង​បាញ់​ទៀត តែ​បាញ់​មិន​ចេញ ក៏​ត្រូវ​ខ្លួន​(​ឈ្មោះ​ផាត វុ​ទ្ធី​)​ស្ទុះ​ទៅ​ចាប់ដក​យក​កាំភ្លើង ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ។

ប្រភព​បន្ត​ថា ក្រោយ​ដក​យក​កាំភ្លើង​ពី​ឈ្មោះ លី ម៉េ​ង បាន​ហើយ​គាត់​ក៏​ឃាត់​អ្នក​រាំ​ទាំងនោះ​ឱ្យ​ឈប់​មាត់ ព្រោះ​ដល់​ម៉ោង​គេ​បិទ​ហើយ នាំ​គ្នា​ទៅ​ផ្ទះ​ទៅ ប៉ុន្តែ​ពួក​គេ​មិន​ស្តាប់​ទេ ។ ដោយ​មើលឃើញ​សភាពការណ៍​មិន​ស្រួល ក៏​​រាយការណ៍​ប្រាប់​នាយ​ប៉ុស្តិ៍​របស់​ខ្លួន ។ ខណៈ​សភាពការណ៍​កំពុង​ច្របូកច្របល់​មនុស្ស​ក្មេង​ចាស់​មក​កាន់តែ​ច្រើន ស្រាប់តែ​ម្ចាស់​អក​កេះ​២​នាក់​ឪពុក​និង​កូន​នាំ​គ្នា​ដើរ​ឡើង​មក​លើ​ថ្នល់ជាតិ​ក្រៅ​រោងការ​ទីកន្លែង​ងងឹត ក៏​ត្រូវ​ក្រុម​ជន​មិន​ស្គាល់​មុខ​ព្រួត​គ្នា​វាយ​ឱ្យ​របួសធ្ងន់​តែ​ម្តង ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ លោក​អនុសេនីយ៍ឯក វង សែ អធិការរង​នគរបាល​ស្រុក​កៀនស្វាយ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា ករណី​នេះ​រូប​លោក​ទទួល​បាន​តែ​ពាក្យបណ្តឹង​ប្រើប្រាស់​អាវុធ និង​ផ្ទុះអាវុធ​ពេល​យប់​បង្ក​ការ​ភ្ញាក់ផ្អើល​ទេ ចំណែក​ករណី​បង្ក​របួស​ស្នាម​ភាគី​រង​គ្រោះ​គេ​ប្តឹង​ទៅ​ប៉េ​អឹ​ម​ជា​អ្នក​ធ្វើ ។

ទោះ​យ៉ាងណា​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា គេ​ឃើញ​មាន​កម្លាំង​ប៉េ​អឹ​ម​ស្រុក​-​ខេត្ត​ជា​ច្រើន​នាក់​ដឹកនាំ​ដោយ​លោក ហេង ផេង ចុះ​មក​អញ្ជើញ​ម្ចាស់​ដើមការ​ចំនួន​៣​នាក់​យក​ទៅ​សួរនាំ​នៅ​រាជ​អាវុធហត្ថ​ស្រុក ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕