ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ថា ៖ ករណី​មនុស្សឃាត​ក្នុងផ្ទះ​ដេប៉ូ​បារី​សេក​សាខា​ខេត្តកំពត ​សង្ស័យជា​ករណី​​ប្លន់​សម្លា.ប់

8 ឆ្នាំ មុន

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​បន្ត​ទៀត​ថា ករណី​មនុស្សឃាត​មួយ​កើតឡើង​នៅ​ក្នុងផ្ទះ​ដេប៉ូ​ចែកចាយ​បារី​សេក សាខា​ខេត្តកំពត ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ត្រូវ​សមត្ថកិច្ច​សង្ស័យ​ថា អាច​ជា​ករណី​ប្លន់ ព្រោះ​បើ​តាម​ការ​

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​បន្ត​ទៀត​ថា ករណី​មនុស្សឃាត​មួយ​កើតឡើង​នៅ​ក្នុងផ្ទះ​ដេប៉ូ​ចែកចាយ​បារី​សេក សាខា​ខេត្តកំពត ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ត្រូវ​សមត្ថកិច្ច​សង្ស័យ​ថា អាច​ជា​ករណី​ប្លន់ ព្រោះ​បើ​តាម​ការ​ពិនិត្យ​នៅ​ក្នុងផ្ទះ គឺ​បាន​បាត់បង់​ទូដែក​១ និង​ឃើញ​ចំរឹង​ដែក​បង្អួច​មាន​សភាព​ខុស​ពី​ធម្មតា ។ មុន​នេះ​បន្តិច​! មាន​អំពើ​មនុស្សឃាត​នៅ​ដេប៉ូ​ចែកចាយ​បារី​សេក​សាខា​កំពត ប្រពន្ធ​ស្លាប់ ប្តី​របួសធ្ងន់

ប្រភព​បន្ត​ថា បុរស​ជា​ប្តី​ឈ្មោះ​ហ៊ា អាង ដែល​រង​របួសធ្ងន់​នោះ ត្រូវ​បាត់បង់​ជីវិត​ហើយ​បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ត្រឡប់​មក​ផ្ទះ​វិញ ។

ប្រភព​ពី​កូនប្រុស​របស់​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា ជា​ធម្មតា​ផ្ទះ​ឪពុក​-​ម្តាយ​ខ្លួន គឺ​តែងតែ​បើកទ្វារ​រកស៊ី​នៅ​ម៉ោង​៦​ព្រឹក ។ លុះ​នៅ​ថ្ងៃ​កើត​ហេតុ​នេះ រហូត​ដល់​ម៉ោង​០៩​ព្រឹក​ហើយ គេ​មិនឃើញ​ពួក​គាត់​ចេញ​មក​បើកទ្វារ​ផ្ទះ​ដូច​សព្វដង​ទេ ធ្វើ​ឱ្យ​អ្នក​ជិតខាង​មានការ​ងឿង​ឆ្ងល់ ក៏​បាន​ទូរស័ព្ទ​ប្រាប់​ខ្លួន ទើប​ជិះ​ម៉ូតូ​មក​មើល និង​គាស់​ទ្វារ​ចូល ស្រាប់តែ​ឃើញ​ម្តាយ​ខ្លួន​ស្លាប់​នៅ​លើ​គ្រែ និង​មាន​ឈាម​ប្រឡាក់​​ពេញ​ពូក ។ ឯ​ឪពុក​របស់​ខ្លួន​នៅ​មាន​ដង្ហើម ក៏​បញ្ជូន​ទៅ​សង្គ្រោះ តែ​ជា​អកុសល ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។ ដោយ​មិនដឹង​ថា មានរឿង​អ្វី និង​កើតឡើង​តាំងពី​ពេល​ណា​នោះ​ទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព