ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​! មាន​អំពើ​មនុស្សឃាត​នៅ​ដេប៉ូ​ចែកចាយ​បារី​សេក​សាខា​កំពត ប្រពន្ធ​ស្លា.ប់ ប្តី​របួសធ្ងន់

8 ឆ្នាំ មុន

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច មាន​ហេតុការណ៍​មនុស្សឃាត​មួយកើតឡើង​នៅ​ក្នុងផ្ទះ​​ដេប៉ូ​ចែក​ចាយ​​បារី​សេក​សាខា​ខេត្តកំពត​ ដែល​បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លា.ប់​នៅ​ក្នុងផ្ទះ រីឯ​ប្តី​រង​របួសធ្ងន់ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរ​ពេទ្យ​​ឯកជន​ភ្លាម​ៗ ។

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច មាន​ហេតុការណ៍​មនុស្សឃាត​មួយកើតឡើង​នៅ​ក្នុងផ្ទះ​​ដេប៉ូ​ចែក​ចាយ​​បារី​សេក​សាខា​ខេត្តកំពត​ ដែល​បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​នៅ​ក្នុងផ្ទះ រីឯ​ប្តី​រង​របួសធ្ងន់ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរ​ពេទ្យ​​ឯកជន​ភ្លាម​ៗ ។

ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​០៩ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​​កំពង់បាយ ក្រុង​កំពត ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​អ៊ី គាន អាយុ​ជាង​៤០​ឆ្នាំ ចំណែក​ប្តី​រង​របួសធ្ងន់​ឈ្មោះ​ហ៊ា អាង អាយុ​ជាង​៥០​ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។

ជំហាន​ដំបូង គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​អំពើ​មនុស្សឃាត​នេះ​​ទេ ខណៈ​សមត្ថកិច្ច​បាន​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព