ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ជនជាតិ​វៀតណាម​ខុសច្បាប់​១៥​នាក់​ក្នុងភូមិ​ចំរើន​ផល

8 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ កាលពី​​វេលា​ម៉ោង០២ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១២ ​វិច្ឆិកា ​២០១៥ កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​​ ដឹកនាំ​ដោយ​អយ្យការ​​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួត​​ពិ​និ​ត្យ​​ការ​​ស្នាក់​នៅ​​ខុសច្បាប់​របស់​ជនជាតិ​វៀតណាម នៅ​​ស្ថិត​នៅ​ចំណុច​ឃ្លាំង​ឈើ​ធំ​ៗ​ចំនួន២​ទី​តាំង​ ​តាម​បណ្តោយ​ផ្លូវ​បេតុង​មួយ​កន្លែង ​ជាប់​​​​​ប្រឡាយ​​លូ​​ទឹក​​ស្អុយ​ក្នុងភូមិ​ចំរើន​ផល

​រាជធានី​ភ្នំពេញ ៖ កាលពី​​វេលា​ម៉ោង០២ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១២ ​វិច្ឆិកា ​២០១៥ កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​​ ដឹកនាំ​ដោយ​អយ្យការ​​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួត​​ពិ​និ​ត្យ​​ការ​​ស្នាក់​នៅ​​ខុសច្បាប់​របស់​ជនជាតិ​វៀតណាម នៅ​​ស្ថិត​នៅ​ចំណុច​ឃ្លាំង​ឈើ​ធំ​ៗ​ចំនួន២​ទី​តាំង​ ​តាម​បណ្តោយ​ផ្លូវ​បេតុង​មួយ​កន្លែង ​ជាប់​​​​​ប្រឡាយ​​លូ​​ទឹក​​ស្អុយ​ក្នុងភូមិ​ចំរើន​ផល សង្កាត់​​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

មន្ត្រី​នគរបាល​បាន​ឱ្យ​​ដឹង​ថា ក្រោយ​ការ​​ឆែកឆេរ​ទីតាំង​ទាំង​២​​ខាងលើ​ សមត្ថកិច្ច​​រក​ឃើញ​ជនជាតិ​វៀតណាម​ខុសច្បាប់​ចំនួន១៥​នាក់ ក្នុង​នោះ​​ស្រី​៥​នាក់ ហើយ​​ក្នុង​ចំណោម​ពួក​គេ ​អ្នកខ្លះ​មាន​តែ​លិខិតឆ្លងដែន​ជា​លក្ខណៈ​ទេសចរណ៍ ប៉ុន្តែ​គ្មាន​លិខិត​ការងារ​ត្រឹម​ត្រូវទេ ។ ចំណែក​ខ្លះទៀត គឺ​គ្មាន​លិខិត​ពាក់ព័ន្ធ​អ្វី​ទាំងអស់ ដូច្នេះ​​ពួក​គេ​ទាំង​១៥​នាក់ ​ត្រូវ​បាន​ឃាត់​យក​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​ភ្លាម​ៗ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព