ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​ជា​ច្រើន​ត្រូវ​បាន​គេ​យក​ទៅ​បោះចោល​ក្នុង​ស្ទឹង​ជី​និ​ត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ស្ទឹង​ជី​និ​ត​គឺជា​ស្ទឹង​មួយ​ដ៏​ស្រស់​ស្អាត​ខណ្ឌ​ចែក​ព្រំប្រទល់​រវាង​ស្រុក​ស​ន្ទុ​ក និង​ស្រុក​បារាយណ៍ នៃ​ទឹកដី​ខេត្តកំពង់ធំ ដែល​មាន​ទឹកថ្លា​ដូច​កញ្ចក់​គួរ​ជាទី​គយគន់ និង​ចង់​ងូត​លេង​កំសាន្ត​របស់​មនុស្ស និង​សត្វពាហនៈ ។

ខេត្តកំពង់ធំ ៖ ស្ទឹង​ជី​និ​ត​គឺជា​ស្ទឹង​មួយ​ដ៏​ស្រស់​ស្អាត​ខណ្ឌ​ចែក​ព្រំប្រទល់​រវាង​ស្រុក​ស​ន្ទុ​ក និង​ស្រុក​បារាយណ៍ នៃ​ទឹកដី​ខេត្តកំពង់ធំ ដែល​មាន​ទឹកថ្លា​ដូច​កញ្ចក់​គួរ​ជាទី​គយគន់ និង​ចង់​ងូត​លេង​កំសាន្ត​របស់​មនុស្ស និង​សត្វពាហនៈ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ស្ទឹង​ដ៏​ស្រស់​ស្អាត​នេះ​កំពុង​រង​នូវ​ភាព​អាប់អួរ បំពុល​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង ដោយសារ​តែ​ប្រជាពលរដ្ឋ និង​អាជីវករ​ស្រុក​ស​ន្ទុ​ក និង​ស្រុក​បារាយណ៍ ខ្វះ​ការ​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ បាន​នាំ​គ្នា​យក​សំរាម​ទៅ​ចាក់ និង​គ្រវែង​ចោល​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​ជី​និ​ត​នេះ បំពុល​ដល់​បរិស្ថាន បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស សត្វ និង​រុក្ខជាតិ ចំណែក​អាជ្ញាធរ​ឃុំ ស្រុក ការិយាល័យ​ជំនាញ​បរិស្ថាន ដោះសារ​យករួចខ្លួន​រៀង​ៗ​ខ្លួន ។

ជុំវិញ​បញ្ហា​នេះ លោក ឆេ​ង សា​វុន ប្រធាន​ការិយាល័យ​បរិស្ថាន​ស្រុក​ស​ន្ទុ​ក និង​លោក ជា ផាង ប្រធាន​ការិយាល័យ​បរិស្ថាន​ស្រុក​បារាយណ៍ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្រ​ដៀង​គ្នា​ថា កន្លង​មក​លោក​បាន​សហការ​ជាមួយ​និង​លោក​មេឃុំ ចុះ​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ សូមកុំ​ឲ្យ​នាំ​គ្នា​យក​សំរាម​ទៅ​ចោល​ក្នុង​ស្ទឹង និង​បាន​ដាក់​បំរាម​នៅ​ទីនោះ​ទៀត ក៏​ប៉ុន្តែ​ពួក​គាត់​នៅ​តែ​យក​ទៅ​ចោល​ក្នុង​ស្ទឹង​ដដែល ហើយ​បច្ចុប្បន្ន​នេះ​ស្រុក​ក៏​មិន​ទាន់​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅឡើយ បានជា​មានការ​លំបាក​យ៉ាង​ដូច្នេះ ។

ចំណែក​លោក ពេជ្រ សុធា អភិបាលស្រុក​ស​ន្ទុ​ក បាន​ប្រាប់​ថា កន្លង​មក​អាជ្ញាធរ​បាន​ណែនាំ​ដែរ តែ​ប្រជាពលរដ្ឋ និង​អាជីវករ​នៅ​តែ​មិន​ព្រម​ស្តាប់ លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ពី​បញ្ហា​នេះ និង​ពន្យល់​ដល់​គាត់​បន្ថែម​ទៀត ។

លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ឲ្យ​ដឹង​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​ថា រឿង​សំរាម​នេះ​វា​ពិតជា​ស្មុគស្មាញ​ណាស់ ទាល់តែ​ប្រជាពលរដ្ឋ​លោក​យល់​ដឹង និង​ចូលរួម​សហការ​ទាំងអស់​គ្នា​ជាមួយ​អាជ្ញាធរ ព្រមទាំង​ការិយាល័យ​ជំនាញ​ផង​ដែរ ទើប​មាន​ប្រសិទ្ធភាព បើ​រង់​ចាំតែ​មន្ទីរ​បរិស្ថាន​មួយ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ពីព្រោះ​តែ​ភាស៊ី​បង់​ថវិកា​ឲ្យ​អាជ្ញាធរ ចំណែក​ខាង​មន្ទីរ​មាន​តែ​កម្លាំង​តិចតួច ហើយ​គ្មាន​ថវិកា​ផង​នោះ បាន​អ្វី​យក​ទៅ​ធ្វើ សំខាន់​គឺ​ប្រជា​ពលរដ្ឋ​លោក​យល់​អំពី​គុណប្រយោជន៍​នៃ​បរិស្ថាន ហើយ​ក្រសួង​ទើបតែ​មាន​កញ្ចប់​ថវិកា​សម្រាប់​អនាម័យ​ក្រុង​ស្ទឹង​សែន​នៅ​ឆ្នាំ​២០១៥​នេះ បើ​ការ​អនុវត្ត​ទៅ​មាន​ប្រសិទ្ធភាព​នោះ ក្រសួង​នឹង​ទម្លាក់​ថវិកា​សម្រាប់​ស្រុក​ណា​ដែល​មាន​ប្រជាពលរដ្ឋ​ជា​បន្ត​ទៀត ។ ចំពោះ​សំរាម​ខាងលើ​នេះ​លោក​នឹង​ឲ្យ​មន្ត្រី​របស់​សហការ​ជាមួយ​អាជ្ញាធរ​ចាត់វិធានការ ហើយ​ស្រុក​ទាំង​២​នេះ​នៅ​ឆ្នាំ​២០១៦ និង​មាន​កន្លែង​សម្រាប់​ចាក់សំរាម​ហើយ ៕