ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌួ​ង ហ៊្សូ​រី​ដា ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​បុរស​ម្នាក់​ដែល​រំខាន និង​ប្រើ​ពាក្យ​មិន​សមរម្យតា​ម​ហ្វេស​ប៊ុក

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តារា​សម្តែង​ និង​ពិធី​ការិនី​ឯករាជ្យ នាង ឌួ​ង ហ្ស៊ូ​រី​ដា បាន​ធ្វើការ​ព្រមាន​ជា​សា​ធារ​ណៈ​ថា​ នឹង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ទៅ​លើ​បុរស​ម្នាក់​ដែល​តែងតែ​រំខាន​ជីវិត​ផ្ទាល់ខ្លួន និង​ប្រើ​ពាក្យ​មិន​សមរម្យ​

រាជ​ធានី​ភ្នំពេញ​ ៖ តារា​សម្តែង​ និង​ពិធី​ការិនី​ឯករាជ្យ នាង ឌួ​ង ហ៊្សូ​រី​ដា បាន​ធ្វើការ​ព្រមាន​ជា​សា​ធារ​ណៈ​ថា​ នឹង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ទៅ​លើ​បុរស​ម្នាក់​ដែល​តែងតែ​រំខាន​ជីវិត​ផ្ទាល់ខ្លួន និង​ប្រើ​ពាក្យ​មិន​សមរម្យ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ការ​ព្រមាន​របស់​ឌួ​ង ហ៊្សូ​រី​ដា បាន​ធ្វើ​ឡើង​ចំពោះ​បុរស​ម្នាក់​ដែល​ប្រើប្រាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ Bro yuth ដែល​មាន​វ័យ​រាង​ជ្រេ​បន្តិច ដែល​នាង​អះអាង​ថា ជា​មន្ត្រី​យោធា ហើយ​បាន​ផ្ញើ​សា​មក​រក​តារា​រូប​នេះ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បាន​ប្រើប្រាស់​ពាក្យ​សម្តី​អូន បង​ថែម​ទៀត​ផង​។

ការ​ប្រើប្រាស់​សម្តី​ហួសប្រមាណ​នេះ​បាន​ធ្វើ​ឲ្យ​ពិធី​ការិនី​នាង ឌួ​ង ហ៊្សូ​រី​ដា ហាក់​ក្តៅចុង​ច្រមុះ​ និង​បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​មួយ ប្រសិនបើ​បុរស​រូប​នេះ​មិន​ព្រម​បញ្ឈប់​ទ​ង្វើ​នេះ ខ​ណៈ​ពេល​ដែល​រូប​នាង​បាន​ព្យាយាម​ឲ្យ​បុរស​ម្នាក់​នេះ​បញ្ចប់​ទ​ង្វើ​នេះ​ម្តង​ជា​ពីរ​ដង​រួច​មក​។

ក្នុង​សារ​មួយ​ដែល​ឌួ​ង ហ៊្សូ​រី​ដា បាន​ស​រសេរ​នៅ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​នាង​ឆ្លើយ​តប​ទៅ​កាន់​បុរស​ម្នាក់​នោះ​ ដែល​មាន​ន័យ​ថា «​សូម​ប្រកាស និង​ជំរាប​ជូន​ដល់​Fan ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា បើ​ឃើញ​រូប​បុរស​ម្នាក់​នេះ (Bro Yuth / Vi Chey / Kiry Buphata) Add​ ឬ Comment សូម​ប្រុង​ប្រ​យ​ត្ន័ ព្រោះ​ពូ​ម្នាក់​នេះ​ប្រហែលជា​កើតរោគ​ចិត្ត ចូល​ចិត្ត​សរសេរ​មមើមមាយ​ម្នាក់ឯង និង​រំខាន​ដល់​គ្រប់ Account ឲ្យ​តែ​មានឈ្មោះ ឌួ​ង ហ្សូ​រី​ដា ឬ​Duong Zorida បើ​ទោះជា​យើង ធ្វើការ​ Block គាត់​អស់​ជា​ច្រើន ​Account ហើយ​ក្តី តែ​គាត់​នៅ​តែ​បន្ត​បង្កើតជា​ឈ្មោះ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដើម្បី​លេង​ជាមួយ​នាង​ខ្ញុំ » ។

នាង​បញ្ជាក់​ថា «​កន្លង​មក​យើង​ក៏​ធ្លាប់​សំណូមពរ​ឱ្យគាត់​ឈប់​ធ្វើអំពើ​បែប​ហ្នឹង ប៉ុន្តែ​គាត់​នៅ​តែ​បន្ត​ទ​ង្វើ​រោគ​ចិត្ត​នេះ ហើយ​Call មក​ទូរ​សព្ទ័​ហាង​កាត់ដេរ មក​រក​ហ្សូ​រី​ដា​ទៀត​.! ។ ​សូម​ជំរាប​ថា នេះ​ជា​ការ​ព្រមាន​លើក​ទី​២ តាម​រយៈ​សង្គម Facebook នេះ ហើយ​បើ​ពូ​នៅ​តែ​មិន​បញ្ឈប់ការ​Chat Inbox និយាយ​នូវ​ពាក្យ​មិន​គប្បី​មួយ​ចំនួន (​ប្រើ​ភាសា​ដូច​ហ្សូ​រី​ដា គឺជា​ប្រពន្ធ​/​សង្សារ​) របស់​ខ្លួន ពូ​នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់ ..! ហើយ​ឈប់​យក​រូបថត​ខ្ញុំ ទៅ​បង្កើត Account Facebook ដទៃ​ទៀត ដើម្បី​Chat ជាមួយ​អ្នក​នេះ​អ្នក​នោះ​..!»​។

ឌួ​ង ហ៊្សូ​រី​ដា ក៏​បាន​អំពាវនាវ​ថា «​បើ​អ្នក​ណា​ស្គាល់ ក្រុម​គ្រួសារ ប្រពន្ធ កូន ចៅ ពូ​ម្នាក់​នេះ បំរើ​ការ​ក្នុង​ជួរ​កង​ទ​ព័ ខាង​ខេត្តកំពង់ស្ពឺ សូម​ជួយ​ប្រាប់​គាត់​ឲ្យ​ប្រៀនប្រដៅ និងអូស​ទាញ​ពូ​ម្នាក់​នេះ​ផង គាត់​ចាស់​ហើយ ធ្វើ​ចរិត​​ថ្លៃថ្នូរ​តិច​ទៅ ក្នុង​នាម​ជាអ្នក​ការពារ​ទឹកដី​ជូន​ជាតិ កុំ​ឲ្យ​ខូច​ឈ្មោះដល់​ទាហាន​ដទៃ​ទៀត​.!​ ខ្ញុំ​ដឹង​ថា ការ​បង្ហោះ​របស់ខ្ញុំ អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​បាត់បង់​ការងារ ឬក៏​ទទួល​រង​ការ​អា​ម៉ាស់​ខ្លាំងសំរាប់​គាត់ និង​ក្រុម​គ្រួសារ​គាត់ ប៉ុន្តែ​ខ្ញុំ​ និង​ក្រុម​គ្រួសារ​ខ្ញុំ​ធ្លាប់ចរចា និង​សុំ​ឲ្យ​គាត់​បញ្ឈប់​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ​គាត់​នៅ​តែ​ព្យាយាម​ផ្គើន ហើយ​នៅ​តែ​បន្តសកម្មភាពដដែល ។ ទ​ង្វើ​នេះវា​ជិះ​ឥទ្ធិពល​អាក្រក់ ​និងប៉ះពាល់​កិត្តិ​យសក្នុង​នាម​ជា​សិល្ប​ការិនី និង​ជា​ស្ត្រី​ខ្មែរ​មួយ​រូបក្នុង​សង្គមអាច​ឲ្យ​យល់​ច្រ​លំដោយ​ប្រការ​ផ្សេង​ៗ..!»​។

ជា​ការ​កត់សម្គាល់ ​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​សម្រាប់​តារា​សម្តែង និង​ពិធី​ការិនី​រូប​ស្រស់​នាង ឌួ​ង ហ៊្សូ​រី​ដា ដែល​បាន​ជួប​បញ្ហា​មួយ​នេះ​។ គេ​នៅ​ចាំ​បាន​ថា កន្លង​មក​តារា​រូប​នេះ​ក៏​ត្រូវ​បាន​នារី​ម្នាក់​តាម​រំខាន​ផង​ដែរ ដែល​នាង​ចាត់​ទុក​នារី​ម្នាក់​នោះ​គឺជា​អ្នកគាំទ្រ​យ៉ាង​ងប់ងល់​ម្នាក់ ហើយ​ទំនងជា​នារី​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ផង​ដែរ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​បញ្ហា​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​នាង​បាន​ព្រមាន​ចាត់វិធានការ​ច្បាប់​ដូច​គ្នា​នេះ​។

ទាំងនេះ​មិនមែន​ជា​រឿង​ចម្លែក​ឡើយ​សម្រាប់​តារា​ដែល​មាន​រូបឆោម​ល្អ​ស្រស់​ដូច ឌូ​ង ហ៊្សូ​រី​ដា ដែល​មាន​អ្នក​តាម​ស្រឡាញ់​រាប់​មិន​អស់ ខ​ណៈ​ពេល​ដែល​រហូត​មក​ដល់​ពេល​នេះ​នាង​នៅ​មិន​ទាន់​បង្ហាញមុខ​គូស្នេហ៍ និង​ចូល​រោងការ​ដូច​តារា​ឯទៀត​នៅឡើយ  បើ​ទោះបីជា​ពេល​នេះ​នាង​មាន​អាយុ​កាន់តែ​វិវឌ្ឍន៍​ទៅ​មុខ​ហើយ​ក៏​ដោយ​៕​