ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនសិស្សលោក​២នាក់ លួច​លុយ​កឋិន​ទានទៅ​ទិញ​ទូរស័ព្ទ​អាយ​ហ្វូ​ន​៥ និង​យក​ទៅ​លេង​ហ្គេ​ម ត្រូវ​ក្របួច​ជាប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ព្រះសង្ឃ​មួយ​អង្គ គង់នៅ​វត្ត​ម​ង្គ​ត់បុ​រី ប្តឹង​ពី​បទ​លួច​លុយ​ចំនួន​២៥០០​ដុល្លារ ដែល​ជា​លុយ​សម្រាប់​រៀបចំ​អង្គ​កឋិនទាន ។

ប្រភព​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​កែ ទិ​ពិ អាយុ​១២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ភេទ ភក្តី អាយុ​១៤​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​កន្លែង​ឃាត់ខ្លួន​ខាងលើ និង​ជា​កូនសិស្សលោក​ក្នុង​វត្ត​ខាងលើ​ផង​ដែរ ។ ចំណែកឯ​ព្រះសង្ឃ​មាន​ព្រះ​នាម ឈឹ​ម សុ​ន ព្រះ​ជន្ម​៩០​ព្រះ​វស្សា គង់នៅ​វត្ត​ម​ង្គ​ត់បុ​រី ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​បន្ត​ថា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​០២ វិច្ឆិកា ក្មេង​ប្រុស​ទាំង​២​នាក់​បាន​ទៅ​វត្ត​ម​ង្គ​ត់បុ​រី​ខាងលើ ជួប​ព្រះ​អង្គ​ឈឹ​ម សុ​ន នៅ​ក្នុង​វិហារ ដោយ​ទាំង​២​នាក់​បាន​ទៅ​ច្របាច់​ដៃ​ច្របាច់​ជើង​រហូត​ដល់​ព្រះ​អង្គ​សិង្ហ ។ លុះ​សិង្ហ​បាន​មួយសន្ទុះ ទូរស័ព្ទ​ព្រះ​អង្គ​ក៏​រោ​ទិ៍​ឡើង ព្រះ​អង្គ​ក៏​លើក​ទូរស័ព្ទ​និយាយ ក៏​ត្រូវ​ក្មេង​ប្រុស​ទាំង​២​ឃើញ​ទូរស័ព្ទ ក៏​បាន​ខ្ចី​យក​មក​មើល​លេង រួច​ក៏​ប្រគល់​ទៅ​ឱ្យ​ព្រះ​អង្គ​វិញ​ដាក់​ក្នុង​ស្បង់​ចីវរ ប៉ុន្តែ​ពេល​នោះ​ព្រះ​អង្គ​ដាក់​ខុស​ក៏​ជ្រុះ​ពី​ដៃ ហើយ​ត្រូវ​ក្មេង​ប្រុស​ខាងលើ​យក​ទៅ​ដាក់​ក្នុង​ស្បង់​ជំនួស ក៏​ប៉ះ​លុយ​​ក្នុង​ស្បង់​នោះ ហើយ​បាន​លួច​លុយ​នោះ​គេចខ្លួន​តែ​ម្តង​។

ប្រភព​បន្ត​ទៀត​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ វិច្ឆិកា ក៏​មានការ​ភ្ញាក់ផ្អើល​រហូត​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ប្រុស​ទាំង​២​នាក់ ដោយ​ពួក​គេ​ភាព​​ថា ពិតជា​បាន​លួច​លុយ​ចំនួន​២៥០០​ដុល្លារ​នោះ​មែន ដោយ​ដក​លុយ​នោះ​ទិញ​ទូរស័ព្ទ​អាយ​ហ្វូ​ន​៥​មួយ​គ្រឿង និង​យក​លុយ​ទៅ​លេង​ហ្គេ​ម ហើយ​ដក​មួយ​ចំនួន​ទៀត​ប្រគល់​ឱ្យ​មនុស្ស​ម្នាក់​ទៀត ។

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​លុយ​ចំនួន​៦៣១​ដុល្លារ​, លុយ​ខ្មែរ​ចំនួន​៩​ម៉ឺន​រៀល និង​ទូរស័ព្ទ​អាយ​ហ្វូ​ន​៥​មួយ​គ្រឿង​មក​វិញ​ដែរ ។