ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សិស្ស​វិទ្យាល័យ​បាក់​ទូក​ម្នាក់​​ចង.ក​ស្លា.ប់បន្សល់ទុកលិខិត​២ច្បាប់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា យុវ​សិស្ស​វិទ្យាល័យ​បាក់​ទូក​ម្នាក់​បាន​ចង​.ក​​​ស្លា.ប់នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៥ តុលា

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា យុវ​សិស្ស​វិទ្យាល័យ​បាក់​ទូក​ម្នាក់​បាន​ចង​.ក​​​ស្លាប់នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៥ តុលា នេះ​នៅ​ចំណុច​ផ្ទះ​លេខ​៤៤ ផ្លូវ​២២៧ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួល​គោក​។

យុវ​សិស្ស​ដែល​ចង​.ក​ស្លាប់​ឈ្មោះ​ហ៊ត សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១១ វិទ្យា​ល័យ​បាក់​ទូក​។

តាម​​បង​ស្រី​ជន​រង​គ្រោះ​ឈ្មោះ​ហ៊ត គឺម​ហ៊ាង ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​បាក់​ទូក​ជាមួយ​គ្នា​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​រៀន​កួរនៅ​សាលា លុះពេល​ត្រឡប់​មក​ផ្ទះ​វិញ​ឃើញ​ទ្វារ​ផ្ទះ​ត្រូវ​ប្អូន​ប្រុស​ចាក់​សោ​ពី​ក្នុង​ហើយ​ហៅមិន​ឭឆ្លើយសោះ​ ពេល​នោះនាង​មាន​ការ​សង្ស័យ​ក៏​ហៅ​​អ្នក​ជិត​ខាង​ជួយ​អើត​មើល​តាម​បង្អួច​ស្រាប់​តែឃើញ​ប្អូន​ប្រុស​របស់​នាង​ចង.ក​ស្លាប់​បាត់​ទៅ​ហើយ​។

នាង​បាន​ឱ្យ​ដឹង​ទៀត​ថា មូល​ហេតុ​ដែល​ប្អូន​ប្រុស​របស់​នាង​ចង.ក​សម្លាប់ខ្លួន​នេះ​ដោយសារ​តូច​ចិត្ត​​​ឪពុកចេះ​តែ​ស្តី​បន្ទោសណែនាំ​រឿង​លេង​ហ្គេម​កុំ​ព្យូទ័រ​។ បន្ទាប់ពី​ធ្វើ​អត្ត​ឃាត​ជនរង​គ្រោះ​បាន​បន្សល់​ទុក​លិខិត​បណ្តាំ​ចំនួន​២ច្បាប់បញ្ជាក់ថា រូប​គេ​​តូច​ចិត្តរស់​នៅ​​ក្នុង​គ្រួសារ​គ្មាន​ភាព​កក់ក្តៅ៕