ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សំណុំរឿង​គ្រូពេទ្យចម្លងមេរោគអេដស៍ តុលាការ​ផ្អាកសវនាការ​ថ្ងៃនេះ និងបន្ត​ក្រោយ​បុណ្យ​​អុំទូក

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បើក​សវនាការ​រយៈ​២​ថ្ងៃ ក្នុង​ការ​ជំនុំជម្រះ​រឿង​ក្ដី​លើ​សំណុំរឿង​គ្រូ​ពេទ្យ​​ យ៉ែ​ម ជ្រិ​ន ដែល​ចម្លង​មេរោគ​អេ​ដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ ត្រូវ​បាន​តុលាការ​ប្រកាស​ផ្អាក​សវនាការ​មួយ​រយៈ​សិន កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២២ តុលា នេះ ។

ប្រភព​បានឱ្យ​ដឹង​ថា ការ​ផ្អាក​នេះ ដោយសារ​ស្ថាប័នរដ្ឋ​នានា​នៅ​ក្នុង​ខេត្ត​ជាប់រវល់​ចូលរួម​រៀបចំ​ពិធីបុណ្យ​អុំទូក ដែល​នឹង​ប្រ​ព្រិ​ត្ត​ទៅ​ក្នុង​ខេត្តបាត់ដំបង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៧ តុលា ខាង​មុខ​នេះ ។ ប៉ុន្តែ​តុលាការ​នឹង​ប្រកាស​បន្ត​ដំណើរ​ការ​​ក្ដី​នេះ​ឡើង​វិញ ក្រោយ​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​អុំទូក ។

គួររំលឹកថា ព្រឹក​នេះ​! បន្ត​បើក​សវនាការ​លើ​សំណុំរឿង​ចម្លង​មេរោគ​អេ​ដស៍​អ្នក​ភូមិ​រកា ខណៈ​ជនជាប់ចោទ​នៅ​តែ​ឆ្លើយ​បដិសេធ