ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បានយកខ្សែអង្រឹងប្រវែង៣ម៉ែត្រមកចង.កសម្លាប់ខ្លួននៅរនូតកណ្តាលផ្ទះ បង្កឱ្យមានការ
ភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២អធ្រាត្រឈានចូលថ្ងៃទី១៧ តុលា ២០១៥ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះលឹម ហោឡៃ អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ធ្វើការនៅប្រទេសថៃ ហើយបានមកលេងផ្ទះក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ។
បើតាមក្រុមគ្រួសារឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះតែងតែដេកពេលយប់មមើរនិយាយថា «ញ៉ុមដឹងខុស និងរាងចាលហើយ» ។ លុះនៅថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញចង.កសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុច្បាស់ទេ តែករណីនេះ ត្រូវបងប្អូនសង្ស័យថា អាចមានរឿងអ្វីមួយនៅប្រទេសថៃហើយ ។
ចែករំលែកព័តមាននេះ