ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្រមុំ​អាយុ​១៨​ឆ្នាំ​ម្នាក់ ​តូច​ចិត្ត​​​ម្តាយ​​ស្តីបន្ទោស​ចង.កសម្លា.ប់ខ្លួន

8 ឆ្នាំ មុន

ខេត្តកំពត ៖ នារី​ក្រមុំ​ម្នាក់​បាន​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃា.ត​នៅ​នឹង​ធ្នឹម​ផ្ទះបាយ​ស្លា.ប់ បន្ទាប់​ពី​តូចចិត្ត​ជាមួយ​ម្តាយ​បាន​ស្តីបន្ទោស​រឿង​ចំអិនម្ហូប ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​១៦ តុលា ២០១៥ ស្ថិត​នៅ​ភូមិ​ក្រសាំង​លើ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

ខេត្តកំពត ៖ នារី​ក្រមុំ​ម្នាក់​បាន​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​នឹង​ធ្នឹម​ផ្ទះបាយ​ស្លាប់ បន្ទាប់​ពី​តូចចិត្ត​ជាមួយ​ម្តាយ​បាន​ស្តីបន្ទោស​រឿង​ចំអិនម្ហូប ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​១៦ តុលា ២០១៥ ស្ថិត​នៅ​ភូមិ​ក្រសាំង​លើ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

ប្រភព​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​ប៊ុ​ន សូ​នី​តា អាយុ​១៨​ឆ្នាំ (​ជា​កូន​ទី​២) មាន​ទីលំនៅ​កន្លែង​កើតហេតុ ។  ក្រោយ​ពី​ពិនិត្យ​សព​រួច សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

បើ​តាម​សម្តី​ស្ត្រី​ឈ្មោះ​ទាវ ណាត អាយុ​៤៣​ឆ្នាំ ជា​ម្តាយ​បានឱ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ គាត់​បាន​ណែនាំ​ពី​រឿង​ពាក់​គ្រឿង​អ​ល​ង្ក​ការ កុំឱ្យ​ពាក់​ទៅ​ព្រៃ​មើល​គោ ខ្លាចក្រែង​មាន​បញ្ហា ពីព្រោះ​ឥឡូវនេះ​មាន​មនុស្ស​មិនល្អ​ច្រើន​ណាស់ ។ គ្រាន់តែ​ណែនាំ​ប៉ុណ្ណឹង កូនស្រី​គាត់​បាន​ខឹង រួច​ដោះ​គ្រឿងអលង្ការ​ប្រគល់​ឱ្យ​គាត់​ភ្លាម​ដោយ​និយាយ​ថា យក​ទៅ​វិញ​ឱ្យ​អស់​ទៅ ខ្ញុំ​លែង​ចង់​ពាក់​ទៀត​ហើយ ម្តាយ​ក៏​មិន​ចាប់អារម្មណ៍​ថា កូន​ខឹង​ដែរ ។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា លុះ​នៅ​រសៀល​មុន​ពេល​កើតហេតុ គាត់​ប្រាប់​កូនស្រី​ថា ត្រី​ដែល​ម៉ែ​ទិញ​ធ្វើ​ម្ហូប​នោះ កូន​ឯង​អាំង​វា​ទៅ បើ​ចៀន​ម៉ែ និង​ឪពុក​ឯង​គាត់​អត់​ហូប​ទេ ។ លុះដល់​ពេល​ធ្វើ​ម្ហូប កូនស្រី​រង​គ្រោះ​រូប​នោះ មិន​បាន​អាំង​តាម​ការ​ប្រាប់​នោះ​ទេ បែរជា​យក​ត្រី​នោះ​ចៀន​ទៅ​វិញ ។ នៅ​ពេល​រៀបចំ​ហូប​បាយ ឃើញ​កូន​លើក​ម្ហូប​មក ឃើញ​ត្រី​ចៀន គាត់​ក៏​ស្តីបន្ទោស​បន្តិចបន្តួច ហើយ​នាំ​គ្នា​ហូប​បាយ​ជុំ​គ្នា​ធម្មតា ។ ចំណែក​កូនស្រី​រង​គ្រោះ​មិន​ទាន់​ចូល​ហូប​ទេ វា​ដើរមក​ខាងក្រោយ​ផ្ទះបាយ ។ ពេល​កំពុង​ហូប​បាយ​បាន​បន្តិច កូនប្រុស​ប្អូន​បាន​រត់​ចេញពី​ផ្ទះបាយ ឃើញ​បងស្រី​យក​កន្សែង​ចង​.​ក​នៅ​នឹង​ធ្នឹម​ផ្ទះបាយ ក៏​រត់​មក​ប្រាប់​ម្តាយ​ឪពុក ។ ពេល​នោះ​ឪពុក​ម្តាយ​ទម្លាក់​ចាន​បាយ​ចុះ រត់​មក​ឃើញ​កូនស្រី​បាន​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ។