ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ទំពាំង​ស្នង​ឬ​ស្សី - ទំពាំង​ខ​ជើង​ជ្រូក

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃព្រហស្បត្ត៏ ទី១០ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១៥:១៧

បទ​ពាក្យ ប្រាំបី (​សូត្រ​បែប ប្រជាប្រិយ​)


១-​​វស្សា​ភ្លៀង​ធ្លាក់ ជាក់​ផ្សើម​ផ្សាំ​ដី​    ​           ​ស្រោច​គុម្ព​ឬ​ស្សី ទំញំង​ផ្ដួច​ផ្ដុំ
   លូត​លៀន​លឿនលយ មាន​តូច​មាន​ធំ​    ​    ​ច្រូង​ច្រុះ​ជិតជុំ ប្រមុំ​ប្រមូល ។


២. ទំញំង​ធំ​ថ្លោស ដុះ​ក្នុង​បន្លា​    ​    ​    ​  ពិត​មាន​វាសនា បាន​សុខ​បាន​ស្រួល
    ជា​ស្នង​ឬ​ស្សី បន្ដរ​ត្រកូល​    ​    ​        ​លូតលាស់​ធំមូល តរ​ពូជ​គង់វង្ស ។


៣. ទំញំង​ស្វិត​តូច ខូច​មិនសូវ​ល្អ​    ​    ​    ​     ក៏​អាច​កើត​ករ បន្ដរ​ផៅ​ពង្ស
    ព្រោះ​មនុស្ស​មិន​ជីក ទើប​នៅ​បាន​គង់​    ​    ​ទើប​ឬ​ស្សី​វង្ស គុម្ព​រឹត​រីកសាយ ។


៤. ទំញំង​ធំ​ថ្លោស ដុះ​ជាយ​ខាង​គុម្ព     ​         ​ពិត​មិន​សុខុម ជុំរុំ​សប្បាយ
    ចបជីក​មនុស្ស​គាស់ កាច់​កាប់​កកាយ​    ​    ​ទំញំង​អន្ដរាយ លែង​កើត​ឬ​ស្សី ។


៥. ទំញំង​ជាយ​គុម្ព ផ្ដុំ​សម្រាប់​មនុស្ស​    ​    ​ទាំងស្រី​ទាំងប្រុស ជីក​ជ្រាត់​រាល់ថ្ងៃ
    គេ​ថា​ទំញំង គឺ​ស្នង​ឬ​ស្សី​    ​    ​           ​កាលទេស​ជួន​អី ប៉ះ​ខ​ជើង​ជ្រូក ។
  
 ភ្នំពេញ ០៦ មិថុនា ២០១ ម៉ោង ១០ ៖ ៣០ ព្រឹក    
 ឃុ​ត ណា​រិ​ន​កាន់​បូ ០១៧ ៣៣ ៤៥ ៥៤   kannbo@yahoo.com
    ​    ​    ​    ​    ​    ​    ​   

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd