ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​កើនឡើង​៣៣,៤៧ % ក្នុង​រដូវ​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ​លោកនូ សុផល ប្រធាន​មន្ទី​រទេសចរ​ណ៍​​ខេត្ត​ព្រះ​សីហ​នុ​បាន​​ថ្លែង​ឱ្យដឹង​​ថា បើ​​ទោះបី​ឆ្នាំ​នេះ​ នៅ​ឆ្នេរ​អូរ​ឈើ​ទាល​ ​​ពុំ​សូវ​មាន​ភាព​មមារញឹក ភ្ញៀវ​កកកុញ​ដូច​ឆ្នាំ​មុន​ៗ​​យ៉ាងណា​​ក៏​ដោយ ប៉ុន្តែ​បើ​យោង​តាម​ស្ថិតិ​​តួ​លេខ ចំនួន​ភ្ញៀវ​ដែល​​បាន​ចូល​​កម្សាន្ត​​រយៈ​ពេល​៣​ថ្ងៃ​​ចុង​ក្រោយ​​នេះ សរុប​​មាន​ចំនួន​៩០,៣៤០​នាក់ មានការ​​កើនឡើង​ប្រមាណ​៣៣.៤៧%​ បើ​ប្រៀប​ធៀប​​

ខេត្ត​ព្រះ​សីហ​នុ ៖ ​លោកនូ សុផល ប្រធាន​មន្ទី​រទេសចរ​ណ៍​​ខេត្ត​ព្រះ​សីហ​នុ​បាន​​ថ្លែង​ឱ្យដឹង​​ថា បើ​​ទោះបី​ឆ្នាំ​នេះ​ នៅ​ឆ្នេរ​អូរ​ឈើ​ទាល​ ​​ពុំ​សូវ​មាន​ភាព​មមារញឹក ភ្ញៀវ​កកកុញ​ដូច​ឆ្នាំ​មុន​ៗ​​យ៉ាងណា​​ក៏​ដោយ ប៉ុន្តែ​បើ​យោង​តាម​ស្ថិតិ​​តួ​លេខ ចំនួន​ភ្ញៀវ​ដែល​​បាន​ចូល​​កម្សាន្ត​​រយៈ​ពេល​៣​ថ្ងៃ​​ចុង​ក្រោយ​​នេះ សរុប​​មាន​ចំនួន​៩០,៣៤០​នាក់ មានការ​​កើនឡើង​ប្រមាណ​៣៣.៤៧%​ បើ​ប្រៀប​ធៀប​​រយៈ​​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤​ មាន​ត្រឹម​តែ​៦៧.៦៨៥ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​​ចំនួន​៧៩.២៦១​នាក់ ​កើនឡើង​៤៤.១៥% (៥៤.​៧០៩​​នាក់​), ភ្ញៀវ​អន្តរជាតិ​មាន​​ចំនួន​១១.០៧៩​នាក់ ​ថយ​ចុះ​១២.៨៦% (១២.៧១៥​នាក់​) ព្រោះ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​​​មួយ​ចំនួន​បាន​​បង្វែរ​​ទិស​ដៅ​ទៅកម្សាន្ត​​នៅ​ឆ្នេរ​ព្រែក​ត្រែង ​និង​ឆ្នេរ​អូរ​ត្រេះ និង​មួយ​ចំនួន​ធំ​ទៀត ​ទៅ​កម្សាន្ត​នៅ​​រមនីយដ្ឋាន​​ទឹកធ្លាក់, ថ្ម​រូង និង​ទឹកធ្លាក់ក្បាលឆាយ ។

ដោយឡែក​ តម្លៃ​ម្ហូបអាហារ និង​ផ្ទះសំណាក់​ ពុំ​បាន​ហក់​ឡើង​ខ្ពស់​ដូច​ឆ្នាំ​មុន​​នោះ​​ទេ ការ​ឡើង​ថ្លៃ​នៃ​ម្ហូបអាហារ និង​ផ្ទះសំណាក់ ភ្ញៀវ​ ដែល​​បាន​មក​កម្សាន្ត​អាច​​ទទួល​យក​​បាន ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព