ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃុំ​តា​សួ​សត្រូវ​ជនពាល​វាយ​បែកក្បាល​​ផុង​លលាដ៏ និង​បាក់​ថ្គា​ម​បញ្ជូន​ទៅ​ប្រទេស​វៀតណាម

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖ ​លោក​មេឃុំ​តា​សួ​ស ​រួម​ទាំង​​ចៅ​ ​​និង​ប្អូនថ្លៃ​ត្រូវ​ជនពាល​វាយ​ឲ្យ​រង​របួស​ធ្ងន់​​ បែកក្បាល​​ និង​បាក់​ថ្គា​ម ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​ដើម្បី​សង្គ្រោះ​។

ខេត្តស្វាយរៀង ​៖ ​លោក​មេឃុំ​តា​សួ​ស ​រួម​ទាំង​​ចៅ​ ​​និង​ប្អូនថ្លៃ​ត្រូវ​ជនពាល​វាយ​ឲ្យ​រង​របួស​ធ្ងន់​​ បែកក្បាល​​ និង​បាក់​ថ្គា​ម ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​ដើម្បី​សង្គ្រោះ​។

ករណី​នេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ​តុលា​ ២០១៥ ​នៅ​ភូមិ​បឹង​អណ្តែង​ ឃុំ​តា​សួ​ស​ ស្រុក​ស្វាយ​ជ្រំ​។

បើ​តាម​មន្ត្រី​នគ​បាល​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​តា​សួ​សបាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​ហែម​ វ៉ែន ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ​ ជា​មេឃុំ​តា​សួ​ស ​​២-​ឈ្មោះ​រស់ ​ចាន់​ដ​ន ​ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​(​ចៅ​មេឃុំ​)​និង ៣-​ឈ្មោះ​លៅ វី​រៈ ​ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ មុខរបរ​ធ្វើស្រែ​(​ប្អូនថ្លៃ​មេឃុំ​) ។ ​អ្នក​ទាំង​បី​នាក់​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

រីឯ​ជនពាល​បង្កហេតុ​​ឈ្មោះ​ឥន​ ម៉េ​ន ​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ មាន​ទីលំនៅ​ភូមិ​បឹង​អណ្តែង ​ឃុំ​តា​សួ​ស​ និង​​​ឈ្មោះ​ឥន​ ម៉ុ​ន ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​មុខរបរ​ធ្វើស្រែ​ មាន​ទីលំនៅ​ភូមិ​ពពារ​ឃុំ​ស្វាយ​ធំ​ស្រុក​ស្វាយ​ជ្រំ​(២​នាក់​នេះ​ជា​បងប្អូន​បង្កើត​)​។​

ប្រភព​ដដែល​បន្ត​ទៀត​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ឈ្មោះ​រស់ ​ចាន់​ដ​ន ​ទៅ​ផឹកស៊ី​នៅផ្ទះ​ម្តាយមីង​ឈ្មោះ​រស់​ សា​រ៉ា​ន់​ នៅ​ភូមិ​ជាមួយ​គ្នា ​ហើយ​ពេល​នោះ​ក៏​មាន​ជន​បង្ក​២​នាក់​បងប្អូន​(​ឥន​ម៉េ​ន​,​ឥន​ម៉ុ​ន​) ក៏​ផឹកស៊ី​ជាមួយ​គ្នា​ដែរ​ តាំងពីរ​រសៀល​រហូត​ដល់​ម៉ោង​៧ ​និង​១០​នាទី​យប់​ស្រវឹង​ជោក​រៀង​ៗ​ខ្លួន​ ក៏​មាន​ក្លែមពាក្យ​សម្តី​និយាយ​ឌឺដង​ដាក់​គ្នា​រហូត​ផ្ទុះ​​ហិង្សា​ ឈ្មោះ​ឥន ម៉េ​ន​ បាន​ទាញ​ព្រនង់​ឬ​ស្សី​វាយ​សំពង​ក្បាល​ឈ្មោះ​រស់​ចាន់​ដ​ន ​ពីក្រោយ​ដួល​ផ្កាប់មុខ​ទៅ​លើ​ដី​ រួច​ជន​បង្ក​ឈ្មោះ​ឥន​ ម៉េ​ន​ ឡើង​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ឪពុកក្មេក​ឈ្មោះ​គម ​នៅ​ភូមិ​បឹង​អណ្តែង​ក្បែ​គ្នា​បាត់​ទៅ​។

ក្រោយមក​ជន​រង​គ្រោះ​ឈ្មោះ​រស់​ ចាន់​ដ​ន​ ក៏​ទូរ​សព្ទ័​ទៅ​ម្តាយ​ប្រាប់​ថា​ ឈ្មោះ​ឥន​ ម៉េ​ន​ វាយ​ខ្លួន​ ស្ត្រី​ជា​ម្តាយ​ក៏​បាន​ទូរ​សព្ទ័​ទៅ​ឪពុក​ដែល​ជា​មេឃុំ​តា​សួ​ស​ឲ្យ​ទៅ​មើល​ចៅ​ត្រូវ​ឈ្មោះ​ឥន​ ម៉េ​ន ​វាយ​ឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ​។

ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា ​គ្រាន់តែ​ឮ​ថា​ គេ​វាយ​ចៅ​លោក​មេឃុំ​បាន​ទូរ​សព្ទ័​ហៅ​មន្ត្រី​នគរ​បាល​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​តា​សួ​ស​ឲ្យ​មក​ជួយ​អន្តរាគមន៍​ តែ​នគ​របាល​មិន​នៅ​ប៉ុ​ស្តិ៍ក៏​ហៅ​ប្អូនថ្លៃ​ឈ្មោះ​លៅ ​វី​រៈ​ ឲ្យ​ទៅ​ជាមួយ​ពេល​ទៅ​ដល់​ផ្ទះ​ឈ្មោះ​គម​ ឃើញ​ជន​បង្ក​ឈ្មោះ​ឥន​ ម៉េ​ន ​នៅ​ទីនោះ​ក៏​ចូល​ទៅ​សួរ​ហេតុផល់ ​រួច​ក៏​ចាប់​ឈ្មោះ​ឥន​ ម៉េ​ន ​ចងស្លាបសេក​បម្រុង​យក​ទៅ​ប៉ុ​ស្តិ៍រដ្ឋបាល ​​​ពេល​នោះ​ឈ្មោះ​ឥន​ ម៉ុ​ន​ ជា​បងប្រុស​ឃើញ​គេ​ចាប់​ប្អូន​ចង​ក៏​មក​ឲ្យ​មេឃុំ​ស្រាយចំណង​ដោះ​លែង​ប្អូន​ខ្លួន​វិញ ​ក៏​ប៉ុន្តែ​លោក​មេឃុំ​បញ្ជា​មិន​ឲ្យ​លែង​ជន​បង្ក​បាន​ទាញ​យកព្រនង់​ឬ​ស្សី​ប៉ុនកដៃ​វាយ​ទៅ​លើ​លោក​មេឃុំ​ចំ​ពីលើ​ក្បាល​មួយ​ព្រ​នង់​បែកក្បាល​ផុង​លលា​ដ៏ ​និង​ថែម​១​ប្រ​នង់​ទៀត​ចំ​ថ្គាម​បាក់ឆ្អឹង​ថ្គាម​សន្លប់​ឈឹង​ រួច​វាយ​ឈ្មោះ​លៅ ​វី​រៈ​ ចំ​ក្បាល​ពីលើ​មួយ​ព្រ​នង់ ​និង​ចំ​ស្មា​មួយ​ព្រនង់​របួសធ្ងន់​ ។

បន្ទាប់​មក​ក៏​ស្រាយចំណង​ឲ្យ​ប្អូន​រួច​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ផ្ទះ​បាត់​ស្រ​មោ​ល​ រីឯ​ឈ្មោះ​ឥន​ ម៉េ​ន​ មិនរ​ត់ទៅ​ណា​ទេ​ ព្រោះ​មាន​ប្រពន្ធ​កូន​នៅផ្ទះ​កើតហេតុ​ សមត្ថកិច្ច​មក​ដល់​ក៏​ចាប់​ឃាត់ខ្លួន​មក​កាន់​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ជ្រំ​។ ​រីឯ​ជន​រង​គ្រោះ​ទាំង​៣​នាក់​តា​ចៅ​ និង​ប្អូនថ្លៃ​ត្រូវ​ក្រុម​គ្រួសារ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​មក​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ ក៏​ប៉ុន្តែ​លោក​មេឃុំ​តា​សួ​សរ​បួស​ក្បាល​ធ្ងន់ធ្ងរ ​និង​បាក់ឆ្អឹង​ថ្គាម ទើប​ក្រុម​គ្រួសារ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ព្រៃនគរ​ប្រទេស​វៀតណាម​ដើម្បី​សង្គ្រោះ៕