ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​បើក​ជែង ​ជ្រុល​បុក​ម៉ូតូ​ស្គូ​ពី​ស្លា.ប់​២​នាក់ ​លើ​ផ្លូវជាតិ​លេខ​៥

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​ស្លា.ប់​នៅ​នឹង​កន្លែង ខណៈ​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ត្រូវ​រថយន្តក្រុង​បុក ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់​ថ្ងៃ​ទី​០៩ តុលា ២០១៥ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៣ និង​១០៤ ក្នុងភូមិ​ទ័​ព្វ​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ត្រូវ​រថយន្តក្រុង​បុក ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់​ថ្ងៃ​ទី​០៩ តុលា ២០១៥ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៣ និង​១០៤ ក្នុងភូមិ​ទ័​ព្វ​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។

លោក​ទឹម ច​ន្ធី អធិការ​នគរបាល​ស្រុក​រលាប្អៀរ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ស្គូ​ពី​ក្នុង​ដំណើរ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្តក្រុង​មួយ​គ្រឿង បាន​បើក​ជែង​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត ក៏​ទៅ​បុក​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​ស្លាប់ នៅ​នឹង​កន្លែងកើត​ហេតុតែ​ម្តង ។

លោក​បន្ត​ថា ជន​រង​គ្រោះ ១-​ឈ្មោះ​ឡ​ន ប៉ូ​រ៉ាត់ អាយុ​២០​ឆ្នាំ ២-​ឈ្មោះ​យ៉ា​ន សុខ​ណា​ក់ អាយុ​២១​ឆ្នាំ ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូរ​ណ៏  ចំណែក​រថយន្តក្រុង​បង្ក​ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-8777 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ ព្រោះ​ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្តក្រុង​បាន​ឈប់​រថយន្ត ហើយ​ចុះ​គេចខ្លួន​បាត់ ។