ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ​សរសើរកម្មវិធី​ The Voice​ of Cambodia ​និង Cambodia Idol

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម ​(Facebook) ផ្លូវការ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរ​និងបង្ហោះនៅ​ប៉ុន្មាននាទីមុននេះ​

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម ​(Facebook) ផ្លូវការ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរ​និងបង្ហោះនៅ​ប៉ុន្មាននាទីមុននេះ​មានអត្ថន័យទំាងស្រុងថា​ “បន្ទាប់ពីរឿងនយោបាយ​យ៉ាងច្រើន​ ដោយថ្ងៃនេះជាថ្ងៃ​សុក្រចុងសប្តាហ៍ផង​ និងឈានដល់ជិតថ្ងៃបុណ្យភ្ជុំផង ​គឺខ្ញុំសូមយកនាទី​នេះនិយាយអំពី​សិល្បៈ​ខ្មែរម្តង ​។ តាមពិតខ្ញុំ ​និងភរិយាខ្ញុំមាន​សេចក្តីរីករាយដែល​បានតាមដានកម្មវិធីល្អៗ​មួយចំនួនដែលផលិត​ដោយទូរទស្សន៍ហង្ស​មាសមានដូចជា ​The Voice of Cambodia ​និង Cambodia Idol ​ដែលជាកម្មវិធីប្រកួត​ប្រជែងសមត្ថភាព​យុវជនខ្នាតអន្តរជាតិ ។

ខ្ញុំ និងភរិយា ​បានតាមដានកម្មវិធីល្អៗទាំង ​និងបានបោះឆ្នោតគាំទ្រ​បេក្ខជនដែលខ្ញុំពេញចិត្តតាំង​ពីនៅទីក្រុងភ្នំពេញ​រហូតដល់ទីក្រុង ​New York ។ ខ្ញុំពេញចិត្តនិង សមត្ថភាព​ចៅក្រមទាំង៤ ​មានដូចជា ក្មួយ ព្រាប ​សុវត្ថិ ក្មួយ ​ឱក សុគន្ឋកញ្ញា ​ក្មួយ ឆន សុវណ្ណរាជ ​និង ក្មួយ ណុប បាយ៉ារិទ្ធ ​និងពិធីករ ពិធីការិនី​ ដែលបានធ្វើកិច្ចការ ដ៏ល្អសម្រាប់​បេក្ខជនបេក្ខនារី ​ដែលបានចូលរួមប្រកួតប្រជែង​កន្លងមក។ សម្រាប់អាទិត្យខាងមុខនេះ ​ខ្ញុំនិងភរិយាមិនអាច​មានលទ្ធភាពដើម្បីបោះឆ្នោត​អោយបេក្ខជន និង
បេក្ខនារីដែល​ខ្ញុំពេញចិត្ត ​អាស្រ័យពេលនោះគឺខ្ញុំកំពុងស្នាក់​នៅប្រទេសចិន។ ខ្ញុំសូមជូនពរចំពោះ​បេក្ខជននិងបេក្ខនារីទាំង៦រូប ​ដែលនឹងបន្តក្នុងវគ្គ ​Lives Show​ ក្នុង ពេលខាងមុខ​ទទួលបាននូវការគាំទ្រ​ពីសំណាក់អ្នកនិយមកម្មវិធី ​Cambodia Idol ​ទាំងអស់គ្នា ។ ខ្ញុំក៏មានការ​សោកស្តាយចំពោះក្មួយៗដែល ​បានចាកចេញ​ពីកម្មវិធីរួច មកហើយ ។​ ទោះបីក្មួយៗចាក​ចេញមែនពិត ​តែសមត្ថភាពរបស់ក្មួយៗ​ទាំងអស់​ពិតជាខ្ពស់ដែលពូសង្ឃឹមថាក្មួយៗ​នឹងបន្តខិតខំ ដើម្បីក្លាយខ្លួន​ជាអ្នកចម្រៀងអាជីព នៅពេល​ខាងមុខ។

ជាថ្មីម្តងទៀត​ ខ្ញុំសូមសម្តែងនូវការវាយ​តម្លៃខ្ពស់ដល់អគ្គនាយកទូរទស្សន៍​ហង្សមាស អ៊ឹង ឆៃងួន ​និងសហការីនៃ​ទូរទស្សហង្សមាសទាំងអស់ ​ដែលបានខិតខំ​លើកកម្ពស់ វិស័យសិល្បៈរបស់​កម្ពុជាទៅកាន់ដំណាក់កាលថ្មីមួយទៀត ​ដែលបង្ហាញពីការជឿនលឿនផ្នែកបច្ចេក​ទេសពិសេសគឺធនធានមនុស្ស​ដែលអាចឆ្លើយតប​បានតាមខ្នាត អន្តរជាតិ ​(International standard) ​។

ក្នុងឋានៈ​ជានាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា ​ខ្ញុំត្រូវតែហ៊ាននិយាយថា ​ខ្ញុំមានមោទនភាពចំពោះ​គោលនយោបាយដែលខ្ញុំបានដាក់ចេញ​ និង ​ដឹកនាំអនុវត្តន៍ ហើយខ្ញុំមាន​មោទនភាពចំពោះពលរដ្ឋកម្ពុជា​ ដែលទទួលយកនិងអនុវត្តន៍ ​នូវគោលនយោបាយទាំងនេះ​ ដែលធ្វើអោយកម្ពុជា​មានការរីកចម្រើនថ្មី ​និងមានមុខមាត់ថ្មី”៕