ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធចុង​តាម​ទាន់ប្តី​ដឹក​ស្រី​កំណាន់ ផ្ទុះ​ហិ.ង្សា​ផ្អើល​ពេញ​ផ្លូវ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​មុន​នេះ​បន្តិច បន្ទាប់​ពី​ស្ត្រី​ម្នាក់​បាន​ព្យាយាម​ឃាត់​រថយន្ត​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង​ឱ្យ​ឈប់ តែ​រថយន្ត​នោះ​មិន​ព្រម​ឈប់​ទេ បាន​បើក​បំ​បុក​រុលទៅមុខ​ថែម​ទៀត ធ្វើ​ឱ្យ​ស្ត្រី​នោះ​ប៊ិះ​ត្រូវ​រថយន្ត​កិន ហើយ​នាង​បាន​ព្យាយាម​ឡើង​លើ​រថយន្ត និង​យក​ជើង​វាយ​បំបែក​កញ្ចក់​ថែម​ទៀត ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០២

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​មុន​នេះ​បន្តិច បន្ទាប់​ពី​ស្ត្រី​ម្នាក់​បាន​ព្យាយាម​ឃាត់​រថយន្ត​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង​ឱ្យ​ឈប់ តែ​រថយន្ត​នោះ​មិន​ព្រម​ឈប់​ទេ បាន​បើក​បំ​បុក​រុលទៅមុខ​ថែម​ទៀត ធ្វើ​ឱ្យ​ស្ត្រី​នោះ​ប៊ិះ​ត្រូវ​រថយន្ត​កិន ហើយ​នាង​បាន​ព្យាយាម​ឡើង​លើ​រថយន្ត និង​យក​ជើង​វាយ​បំបែក​កញ្ចក់​ថែម​ទៀត ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០៩ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​តា​ងួ​ន សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​ផ្ទុះ​ហិង្សា​នោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ហាំ ស្រី​ន​ង អាយុ​៣៤​ឆ្នាំ មានកូន​៣​នាក់ (​ស្រី​២ ប្រុស​១) ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ក្រហម (​អត់​ដឹង​ស្លាក​លេខ​) ។ ចំណែក​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​ត្រូវ​គេ​ដឹង​ថា ជា​មន្ត្រី​ប៉េ​អឹ​ម​ផ្កាយ​២​ម្នាក់ នៅ​ទីបញ្ជា​ការ​​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ដោយ​ឃើញ​មាន​នារី​ម្នាក់​ទៀត​ជិះ​ក្នុង​រថយន្ត​នោះ​ដែរ តែ​បាន​បើកទ្វារ​រត់​ចុះ​ពីលើ​រថយន្ត​បាត់ និង​​មានតៃកុងបើក​រថយន្តឱ្យ ។

បើ​តាម​ស្ត្រី​រូប​នោះ​អះអាង​ថា រូបគាត់​និង​មន្ត្រី​ផ្កាយ​២​នោះ បាន​យក​គ្នា​រយៈពេល​១០​ឆ្នាំ​មក​ហើយ តែ​មិន​បាន​រៀប​ការ​ត្រឹមត្រូវ​នោះ​ទេ។ ពួក​គេ​មានកូន​ជាមួយ​គ្នា​ដល់​ទៅ​៣​នាក់ ។ ស្ត្រី​នោះ​បន្ត​ថា បុរស​ជា​មន្ត្រី​ផ្កាយ​២​នោះ ធ្លាប់​បាន​សន្យា​ជាមួយ​គាត់​ថា កុំ​រករឿង​ដេញដោល​អី ចាំ​គេ​ប្រគល់​រថយន្ត​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង និង​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ តែ​ចាំ​គាត់​ត្រឡប់​មក​ពី​ប្រទេស​វៀត​ណាម​​​សិន ។

លុះ​នៅ​វេលា​ម៉ោង​កើតហេតុ ខណៈ​គាត់​កំពុង​ដឹក​កូន​ទាំង​៣​នាក់​ដើរ​លេង​តាម​ផ្លូវ ស្រាប់តែ​ប្រទះ​ឃើញ​រថយន្ត​លោក​នោះ គាត់​ក៏​ឈប់​ម៉ូតូ​រត់​ដេញ​តាម​ឱ្យ​ឈប់ ដើម្បី​និយាយ​ឱ្យ​ដឹង​រឿង ។ តែ​រថយន្ត​នោះ​មិន​បាន​ឈប់​ទេ ទើប​ធ្វើ​ឱ្យ​រូប​នាង​ខឹងសម្បារ​វាយ​បំបែក​កញ្ចក់​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព