ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ផ្ស​ព្វ​ផ្សាយ​​ច្បាប់​ចរាចរណ៍ក្នុង​ឱ​កាសពិធីបុណ្យ​​ភ្ជុំបិណ្ឌ

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ ​ដោយ​មើលឃើញ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើងបណ្តាល​ឲ្យ​​មាន​មនុស្ស​ស្លា.ប់ជា​​បន្តបន្ទាប់​បង្កក្តី​ព្រួយបារម្ភ​នោះ ​ទើប​ក្រុម​យុវជន​​កាក​បាទ​ក្រហម​​និង​ក្រុម​អ្នក​ស្ម័​គ្រ​ចិត្ត​ចំនួន៣២​នាក់ ​ព្រម​ទាំង​កម្លាំង​នគរបាល​ចរាចរ​​ចំនួន​១៤​រូប​​

ខេត្តកំពង់ចាម ​៖ ​ដោយ​មើលឃើញ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើងបណ្តាល​ឲ្យ​​មាន​មនុស្ស​ស្លាប់ជា​​បន្តបន្ទាប់​បង្កក្តី​ព្រួយបារម្ភ​នោះ ​ទើប​ក្រុម​យុវជន​​កាក​បាទ​ក្រហម​​និង​ក្រុម​អ្នក​ស្ម័​គ្រ​ចិត្ត​ចំនួន៣២​នាក់ ​ព្រម​ទាំង​កម្លាំង​នគរបាល​ចរាចរ​​ចំនួន​១៤​រូប​​ បាន​ចេញ​យុទ្ធនាការ​ចុះ​អប់រំ​ ផ្ស​ព្វ​​ផ្សាយ ​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ក្នុងឱ​កាស​​ពិធី​បុណ្យកាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ ដោយ​​​រៀបចំ​​ធ្វើ​ឡើង​ចំនួន​២​ថ្ងៃ​ជាប់​គ្នា ​គឺ​ថ្ងៃ​ទី​៩​​-១០​ ​តុលា ​២០១៥ សំដៅ​ទប់ស្កាត់​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំង​ទ្បា​យត្រូវ​គោរព​ច្បាប់​ចរាចរណ៍​​ឱ្យ​បាន​គ្រប់​ៗ​គ្នា ។

លោក ​យូ ស្រ៊ុ​ន ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ​​បាន​​ឲ្យ​ដឹង​ថា ​សម្រាប់​​ព្រឹក​ថ្ងៃ​​ទី៩​ ​តុលា​​ ក្បួន​យុទ្ធនាការ​​ ត្រូវ​បាន​ចាប់ផ្តើម​ចេញ​ដំណើរ​ពី​សាខា​កាក​បាទ​ក្រហម​កម្ពុជា​​ខេត្ត ដោយ​មាន​ម៉ូតូ​ធំ​របស់​កម្លាំង​នគរបាល​ខេត្តចំនួន​២​គ្រឿង និង​រថយន្ត​ចំនួន​៤​គ្រឿង​នាំមុខ​ ​​ដោយ​ធ្វើការ​ផ្ស​ព្វ​ផ្សាយ​តាម​មេក្រូ ​ដើម្បី​បំផុស​ឲ្យ​​​អ្នក​​​ធ្វើ​ដំណើរ​តាម​​​​ម៉ូតូ​​ រថយន្ត​… ត្រូវ​គោរ​ព​ច្បាប់​ចរាចរណ៍​ដើម្បី​​​​​បញ្ចៀស​គ្រោះថ្នាក់​ដល់​អាយុជីវិត  ។

លោក​ យូ  ស្រ៊ុ​ន  ​​បាន​បន្ត​ថា ​សម្រាប់​​គោលដៅ​ដំបូ​ង​ត្រូវ​​​ចេញ​ទៅ​​​ទីប្រជុំជន​ផ្សារ​ថ្មគោល​​ចូល​មក​ក្រុង​កំពង់ចាម ​និង​បាន​បន្ត​ទៅ​ស្រុកកំពង់សៀម ​រួច​​ចូល​មក​កាន់​កន្លែង​ដើម​វិញ ។ ​​សកម្មភាព​នេះ​ គឺ​មានការ​ផ្តួចផ្តើមដោយ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​ការ​បើកបរ​ក្រោម​អឥទ្ធិ​ពល​ជាតិ​ស្រវឹង ​(IARD) ។

​នៅ​លើ​​ជញ្ជាំង​រថយន្ត​​គេ​ឃើញ​មាន​សរ​សេរ​​អក្សរ​ដាក់​​ថា​ « ពិសា​គ្រឿង​ស្រវឹង​ហើយ​បើកបរ ​ប្រឈម​នឹងជាប់​ពន្ធនាគារ​រហូត​ដល់​៦​ខែ ​និង​ពិន័យ​​ជា​ប្រាក់​​​៤លាន​រៀល»  ទាំងនេះ​គឺជា​ការ​ដាស់​ស្មារតី​ឲ្យ​​អ្នក​បើក​បរ​គ្រប់​រូប​​ត្រូវ​​ប្រុង​ប្រយ័ត្ន​ ។

​លោក​វរ​សេនី​យ៏​ទោ ឡុ​ង ​ម៉េ​ង​សែ ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ​មាន​ប្រសា​ស​ន៏​ឲ្យដឹង​ដែរ​ថា ដោយ​អនុវត្ត​ន៏​តាម​ការ​ណែនាំ​របស់​លោក​ឧត្តម​សេនីយ៍​ត្រី បែន  រ័​ត្ន ស្នងការ​នគរបាល​ខេត្ត ​កម្លាំង​នគរ​បាល​​ចរាចរ​គ្រប់​ស្រុក មាន​ ស្រុក​ស្ទឹង​ត្រង់ ​​ចំការលើ ​ព្រៃឈរ​ ​​ជើងព្រៃ ​បា​ធា​យ និង​ស្រុក​កងមាស ​បាន​ចុះ​យុទ្ធនាការ​ពង្រឹង​ពី​សុវត្ថិភាព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​តាំងពី​ថ្ងៃ​ដាក់​បិណ្ឌ​វេនទី​១ ​​រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ​​ ។ ​ក្នុង​គោលបំណង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើ​យ៉ាង​ណា​ឲ្យ​កាន់តែ​តិច​ទៅ​ៗ ​ក្រោម​កិច្ចសហការ​ជាមួយ​​កាកបាទក្រហមកម្ពុជា​ខេត្ត​ ហើយនៅ​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩​ តុលា នេះ ​​លោក​នឹង​ដឹកនាំ​កម្លាំ​ង​ចុះ​ត្រួត​ពិនិត្យ​ជាតិ​អាកុល​នៅ​​តាម​ផ្លូវជាតិ​លេខ​៧ ត្រង់​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ​និង​​បន្ត​​ចល័ត​ពី​កន្លែង​មួយទៅ​កន្លែង​មួយទៀត​​ ដើម្បី​ពង្រឹង​ច្បាប់​ចរាចរ​ណ៍​ផ្លូវគោកឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត  ៕