ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook សម្តេចតេជោ ហ៊ុន សែន​ ៖ គ្រប់វិនាទី ​គឺសម្តេចតេជោ ​តែងតែគិតគូរ​និងការពារ​ផលប្រយោជន៍​ជាតិ​និងប្រជាពលរដ្ឋ​ជានិច្ច

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ នៅលើបណ្តាញ​ទំនាក់ទំនងសង្គម​ (Facebook)​ ផ្លូវការរបស់សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ ដែលបង្ហោះ​នៅប៉ុន្មាននាទីមុននេះ​ មាន​

រាជធានីភ្នំពេញ ៖​ នៅលើបណ្តាញ​ទំនាក់ទំនងសង្គម​ (Facebook)​ ផ្លូវការរបស់សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ ដែលបង្ហោះ​នៅប៉ុន្មាននាទីមុននេះ​ មាន​ខ្លឹមសារទំាងស្រុងដូចតទៅ ៖​ ​”នៅព្រឹកថ្ងៃ សុក្រ ទី០៩​ ខែ ​តុលានេះ​ សម្តេចតេជោ ហ៊ុន សែន​ ​នាយករដ្ឋមន្រ្តីនៃកម្ពុជា​បាន​អញ្ជើញ​ជាអធិបតី​នៅក្នុងកិច្ចប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី ​ពិភាក្សាលើ​​របៀប​វារៈសំខាន់មួយចំនួន៖

១- សេចក្ដីព្រៀង​ច្បាប់ស្ដី​ពីទូរគមនាគមន៍។
២- សេចក្ដីព្រៀង​អនុក្រឹត្យស្ដីពី​ការបោះពុម្ពសារព្រមានសុខភាព​ជាភាសាខ្មែរ ​និងរូបភាពលើកញ្ចប់​ផលិតផលថ្នំជក់ និង
៣- បញ្ហាផ្សេងៗ​

ជារួម ​គឺសម្តេចនាយករដ្ឋមន្រ្តី ​បានគាំទ្រនិងឯកភាព​ទាំងស្រុងដើម្បីអោយមានការ​បោះពុម្ពសារ​ ឬ រូបភាពព្រមានអំពី​ផលប៉ះពាល់ទាំងឡាយ​អំពីការជក់បារីក្នុងការជួយ​ផ្សព្វផ្សាយ​អោយបានទូលំទូលាយ​ដល់ប្រជាពលរដ្ឋ​អំពីការថែរក្សា​សុខភាពជាចម្បង។

ចំពោះទូរគមនាគន៍​ គឺសម្តេចតេជោ ​បានគាំទ្រនិងឯកភាពទាំងស្រុង​អោយមានអនុក្រឹត្យជាផ្លូវការ ​ដើម្បីធានាដល់ការប្រើប្រាស់ហ្វេ្រកង់ ​(Frequency) ​អោយបានល្អត្រឹម​ត្រូវតាមច្បាប់ទាំង​ក្នុងប្រព័ន្ឋទូរទស្សន៍វិទ្យុ ​និងបណ្តាញទូរស័ព្វជាដើម​ ។ ច្បាប់នេះនឹងជួយការពារកម្ពុជា​ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ​ និង​សន្តិសុខជាតិ ដែល​កម្ពុជា​ត្រូវតែ​មានវិធានការច្បាស់លាស់ ​និងហ្មឺងម៉ាត់នៅក្នុងវិស័យនេះ​ នៅក្នុងពេលដែលប្រទេសយើង​កំពុងឈានចូល​សម័យបច្ចេកវិទ្យា។

សម្តេចតេជោ ​យកចិត្តទុកដាក់ខិតខំប្រឹងប្រែង​ក្នុងការរៀបចំច្បាប់សំខាន់ៗមួយចំនួន​ថែមទៀត ​អោយបានល្អសម្រាប់ប្រើប្រាស់​នៅក្នុងពេលបច្ចុប្បន្ន ​និងមានភាព​កាន់​តែ​ងាយស្រួលសម្រាប់​អ្នកដឹកនាំប្រទេសជំនាន់ក្រោយៗទៀត ​។ គ្រប់វិនាទី គឺសម្តេចតេជោ ​ហ៊ុន សែន ​តែងតែគិតគូរ ​និងការពារផលប្រយោជន៍ជាតិ ​និងផលប្រយោជន៍
ប្រជាពលរដ្ឋ​ជានិច្ច “៕